ឧបនាយករដ្ឋមន្ត្រី Tran Hong Ha ចូលរួមសន្និសីទអន្តរជាតិស្តីពីភូគព្ភសាស្ត្របច្ចេកទេស និងហេដ្ឋារចនាសម្ព័ន្ធនៅវៀតណាម

(VOVWORLD) - សន្និសីទអន្តរជាតិស្តីពីវិស្វកម្មភូមិ សាស្ត្របច្ចេកទេស និងហេដ្ឋារចនាសម្ព័ន្ធនៅវៀតណាមឆ្នាំ ២០២៣ (GEOTEC HANOI ២០២៣)  ក្រោមប្រធានបទ "ភូគព្ភសាស្ត្របច្ចេកទេសសម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធប្រកបដោយនិរន្តរភាព"។

ឧបនាយករដ្ឋមន្ត្រី Tran Hong Ha ចូលរួមសន្និសីទអន្តរជាតិស្តីពីភូគព្ភសាស្ត្របច្ចេកទេស និងហេដ្ឋារចនាសម្ព័ន្ធនៅវៀតណាម - ảnh 1ឧបនាយករដ្ឋមន្ត្រី Tran Hong Ha ថ្លែងក្នុងសន្និសីទ (រូបថត៖ tapchigiathong.vn)

ថ្លែងមតិក្នុងសន្និសីទនេះ ឧបនាយករដ្ឋមន្ត្រី Tran Hong Ha សង្ឃឹមថា សន្និសីទនឹងមានការរួមចំណែក និងអនុសាសន៍សម្រាប់ដំណោះស្រាយជាក់ស្តែងក្នុងវិស័យភូមិ សាស្ត្របច្ចេកទេស និងហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសជាមូលដ្ឋានសម្រាប់រដ្ឋាភិបាលក្នុងការអភិវឌ្ឍគោលនយោបាយ យុទ្ធសាស្ត្រ និងដំណោះស្រាយ ដើម្បីរួមចំណែកដល់ការបញ្ចប់ភារកិច្ចឈានមុខគេនៃយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់វៀតណាមគឺ អភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធរហ័ស បៃតង និងនិរន្តរភាព។ ឧបនាយករដ្ឋមន្ត្រី Tran Hong Ha ស្នើថា៖ “មកទល់នឹងពេលនេះ ភូគព្ភសាស្ត្របច្ចេកទេសបៃតងមិនទាន់មានច្រើនទេ ប៉ុន្តែភាគច្រើនជាដំណោះស្រាយបច្ចេកទេស ធ្វើឲ្យដីនៃភពផែនដីត្រូវបំផ្លាញ។ នោះហើយជាអ្វីដែលខ្ញុំចង់សុំឱ្យយើងផ្លាស់ប្តូរ។ ការបំប្លែងពណ៌បៃតងក៏តម្រូវឱ្យមានការស្រាវជ្រាវភូមិសាស្ត្រក្នុងវិស័យគ្រឹះ និងរចនាសម្ព័ន្ធសមុទ្រផងដែរ។ ខ្ញុំគិតថា បញ្ហាជាច្រើនកើតឡើង ទៅថ្ងៃអនាគតនឹងមានហេដ្ឋារចនាសម្ព័ន្ធច្រើននៅក្រោមសមុទ្រ បច្ចុប្បន្នអគ្គិសនីខ្យល់ក៏មានរចនាសម្ព័ន្ធនៅលើសមុទ្រ ហើយក៏មានតំបន់ទីក្រុងច្រើននៅសមុទ្រដែរ នេះជាបញ្ហាប្រឈមសម្រាប់វិស័យនេះ ហើយខ្ញុំគិតថា ជាបញ្ហានៅក្នុងជំហានដំបូង ប៉ុន្តែក្នុងរយៈពេលយូរ ទិសដៅគឺច្បាស់ណាស់”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ