ឧបនាយករដ្ឋមន្ត្រី Tran Hong Ha៖ អភិវឌ្ឍន៍ទីផ្សារឥណទានកាបូនដោយ​សមកាលកម្ម និង​គ្រប់ជ្រុងជ្រោយ

(VOVWORLD) - នាព្រឹកថ្ងៃទី ៨ ខែមករា នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Tran Hong Ha បានធ្វើជាអធិបតីនៃកិច្ចប្រជុំដើម្បីស្តាប់របាយការណ៍ស្តីពីគម្រោងបង្កើតទីផ្សារឥណទានកាបូននៅវៀតណាម។

សង្កត់ធ្ងន់លើការសន្យាកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha បានលើកច្បាស់ថា ការបង្កើតទីផ្សារឥណទានកាបូនគឺជាឱកាសសម្រាប់វៀតណាម ដើម្បីផ្លាស់ប្តូរទៅជាគំរូអភិវឌ្ឍន៍សមស្របនាពេលអនាគត។ ដោយហេតុនេះ គម្រោងការណ៍ត្រូវធ្វើបច្ចុប្បន្នភាពគោលនយោបាយ កិច្ចព្រមព្រៀងសកល ក៏ដូចជាយុទ្ធសាស្ត្រ ផែនការផ្នែកនិងវិស័យនានា ជាមួយការតម្រង់ទិសទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ ផ្លាស់ប្តូរថាមពលដោយយុត្តិធម៌ និងកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់។

ឧបនាយករដ្ឋមន្ត្រី Tran Hong Ha៖ អភិវឌ្ឍន៍ទីផ្សារឥណទានកាបូនដោយ​សមកាលកម្ម និង​គ្រប់ជ្រុងជ្រោយ - ảnh 1ឧបនាយករដ្ឋមន្ត្រី Tran Hong Ha បានដឹកនាំកិច្ចប្រជុំដើម្បីស្តាប់របាយការណ៍ស្តីពីគម្រោងបង្កើតទីផ្សារឥណទានកាបូននៅវៀតណាម។ រូបថត៖ VOV

ការបង្កើតទីផ្សារឥណទានកាបូន រួមចំណែករៀបចំគោលនយោបាយធំៗលើសកលលោក ស្ដីពីការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ បែងចែកកូតាបំភាយឧស្ម័ន ផ្លាស់ប្តូរឥណទានកាបូន បង្កើតប្រភពធនធានហិរញ្ញវត្ថុបៃតងសម្រាប់អង្គភាពអាជីវកម្មផ្លាស់ប្ដូរថ្មីបច្ចេកវិទ្យា។ អភិវឌ្ឍន៍ទីផ្សារឥណទានកាបូនដោយសមកាលកម្ម និងគ្រប់ជ្រុងជ្រោយ។

ឧបនាយករដ្ឋមន្ត្រី Tran Hong Ha៖ អភិវឌ្ឍន៍ទីផ្សារឥណទានកាបូនដោយ​សមកាលកម្ម និង​គ្រប់ជ្រុងជ្រោយ - ảnh 2ឧបនាយករដ្ឋមន្ត្រី Tran Hong Ha បានបញ្ជាក់ថា ការបង្កើតទីផ្សារឥណទានកាបូនគឺជាឱកាសសម្រាប់វៀតណាមប្តូរទៅជាគំរូអភិវឌ្ឍន៍សមស្របនាពេលខាងមុខ។ រូបថត៖ VOV

គម្រោងនេះសំដៅធានាទីផ្សារឥណទានកាបូនក្នុងស្រុកប្រតិបត្តិប្រកបដោយយុត្តិធម៌ បើកចំហរ តម្លាភាព សុវត្ថិភាព ប្រសិទ្ធភាព សមស្របនឹងលក្ខខណ្ឌនិងទម្លាប់អន្តរជាតិ ធ្វើឲ្យសុខដុមរមនាផលប្រយោជន៍របស់អង្គភាពនានាលើទីផ្សារឥណទានកាបូន បង្កើនកម្លាំងប្រកួតប្រជែងរបស់ប្រទេសជាតិតាមទិសអភិវឌ្ឍន៍សេដ្ឋកិច្ចបំភាយឧស្ម័នទាបនិងកំណើនបៃតង ផ្សាភ្ជាប់នឹងការអភិវឌ្ឍប្រកបដោយចីរភាព។ គម្រោងជំរុញការអភិវឌ្ឍបច្ចេកវិទ្យាបញ្ចេញឧស្ម័នទាប រួមចំណែកលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់សហគ្រាសវៀតណាម ឆ្ពោះទៅការអភិវឌ្ឍសេដ្ឋកិច្ចកាបូនទាប និងម្ចាស់ការទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ