ឧបនាយករដ្ឋមន្ត្រី Truong Hoa Binh បំពេញការងារនៅខេត្ត Quang Nam
|
ឧបនាយករដ្ឋមន្ត្រី Truong Hoa Binh បំពេញការងារនៅខេត្ត Quang Nam |
(VOV)_នាព្រឹកថ្ងៃទី១០ កក្កដា ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Truong Hoa
Binh បានដឹកនាំគណៈប្រតិភូក្រសួង ស្ថាប័នមជ្ឈឹម អញ្ជើញជួបធ្វើការជាមួយថ្នាក់
ដឹកនាំខេត្ត Quang Nam ស្ដីអំពីស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ច ក្នុងឆមាសទី១ឆ្នាំ២០១៦។
មុននោះ នារសៀលថ្ងៃទី៩ កក្កដា ឧបនាយករដ្ឋមន្ត្រី លោក Truong Hoa Binh
បានអញ្ជើញទៅសាកសួខសុខទុក្ខ និងជូនអាហារូបករណ៍ចំពោះសិស្សានុសិស្សក្រីក្រ
ខំប្រឹងប្រែងជាច្រើនក្នុងការសិក្សារៀនសូត្រ នៅស្រុក Thang Binh ខេត្ត Quang Ngai។
ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រី លោក Truong Hoa Binh បានចែករំលែកថា៖
“ អនាគតរបស់ប្រទេសជាតិ របស់គ្រួសារ និងរបស់ស្រុកកំណើត គឺពឹងផ្អែកទៅ
លើការសិក្សារៀនសូត្ររបស់ក្មួយៗ។ អំណោយទាំងនេះ ជាទឹកចិត្តរបស់ពូ មិញចំពោះ
ក្មួយៗ ហើយទាំងអស់គ្នាសុទ្ធតែសង្ឃឹមថា៖ក្មួយៗ នឹងខំប្រឹងប្រែងសិក្សារៀនសូត្រ
ថែមទៀតដើម្បីនាពេលខាងមុខនេះរួមវិភាគទានចំពោះគ្រួសារ ចំពោះប្រទេសជាតិ៕”