ឧបនាយករដ្ឋមន្ត្រី Truong Hoa Binh ប្រគល់ជូនអំណោយលើកទឹកចិត្តការសិក្សារៀនសូត្រនៅស្រុកក្រីក្រ
|
ឧបនាយករដ្ឋមន្ត្រី Truong Hoa Binh ប្រគល់ជូនអំណោយលើកទឹកចិត្តការសិក្សារៀនសូត្រនៅស្រុកក្រីក្រខេត្ត Long An |
(VOV)_នាថ្ងៃទី២៣ និងទី២៤ មេសា ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក
Truong Hoa Binh បានអញ្ជើញទៅសាកសួរសុខទុក្ខ និងជូនអំណោយជាទឹកប្រាក់
ចំពោះមូលនិធិលើកទឹកចិត្តការសិក្សារៀនសូត្រ របស់ស្រុក Thanh Hoa , Duc Hue
, Can Giuoc របស់ខេត្ត Long An ( ភាគខាងត្បូងវៀតណាម)។ ថ្លែងមតិនៅទីនេះ
ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Truong Hoa Binh បានស្នើអោយតំបន់ទាំង
នេះត្រូវជំរុញខ្លាំងថែមទៀត ការងារលើកទឹកចិត្ត និងបង្កលក្ខណះងាយស្រួល
សំរាប់ការសិក្សារៀនសូត្រ ជាពិសេសគឺនៅក្នុងតំបន់ក្រីក្រ ដើម្បីកុមារទាំងឡាយ
បានទៅសាលារៀន។ ទន្ទឹមនឹងនោះ បណ្ដាតំបន់ក៏ត្រូវយកចិត្តទុកដាក់ដល់ការ
ងារស្វែងរក បំប៉ុន់ និងបង្កលក្ខណះសំរាប់កុមារបានអភិវឌ្ឍន៍ទេពកោសល្យរបស់
ខ្លួនទៀតផង៕