ឧបនាយករដ្ឋមន្ត្រី Truong Hoa Binh អញ្ជើញជួបសំណេះសំណាលជាមួយយុទ្ធជនបដិវត្តន៍ត្រូវជាប់ឃាំងនាគ្រាសង្គ្រ
(VOVWORLD) -នាថ្ងៃទី១៩កុម្ភៈ (ថ្ងៃទី៥នៃបុណ្យចូលឆ្នាំថ្មីប្រពៃណីឆ្នាំច សំរឹទ្ធស័ក ២០១៨) នៅសារមន្ទីរសំណល់សង្គ្រាម (ខ័ណ្ឌទី៣នៃទីក្រុងហូជីមិញ) ឧបនាយករដ្ឋមន្ត្រី អចិន្ត្រៃយ៍រដ្ឋាភិបាល លោក Truong Hoa Binh បានអញ្ជើញចូលរួមពិធីជួបសំណេះ សំណាលជាមួយយុទ្ធជនបដិវត្តន៍វៀតណាមត្រូវជាប់ឃាំងនាគ្រាសង្គ្រាម។
ឧបនាយករដ្ឋមន្ត្រី Truong Hoa Binh អញ្ជើញជួបសំណេះសំណាលជាមួយ យុទ្ធជនបដិវត្តន៍ត្រូវជាប់ឃាំងនាគ្រាសង្គ្រាម
|
នៅទីនេះ លោក Truong Hoa Binh បានអះអាងថា បក្សនិងរដ្ឋជានិច្ចកាល ផ្តោតការយកចិត្ត ទុកដាក់ពិសេសទៅលើការងារតបស្នងសង់គុណ ថែទាំជនមានគុណូបការៈ។ នាពេល ខាងមុខ រដ្ឋាភិបាលនឹងបន្តដោះស្រាយឲ្យបានល្អថែមទៀតនូវគោលនយោបាយ សម្រាប់ជនមានគុណូបការៈ ក្នុងនោះមានយុទ្ធជនបដិវត្តន៍វៀតណាមត្រូវជាប់ឃាំងនា គ្រា សង្គ្រាមផងដែរ៕