ឧបនាយករដ្ឋមន្ត្រី Vu Duc Dam ជួបប្រាស្រ័យនិស្សិតបញ្ចប់ការសិក្សាឆ្នើម

ឧបនាយករដ្ឋមន្ត្រី Vu Duc Dam ជួបប្រាស្រ័យនិស្សិតបញ្ចប់ការសិក្សាឆ្នើម - ảnh 1
ឧបនាយករដ្ឋមន្ត្រី Vu Duc Dam ជួបប្រាស្រ័យនិស្សិតបញ្ចប់ការសិក្សាឆ្នើម

          (VOV)_នារសៀលថ្ងៃទី២៣ សីហា នៅក្នុងជំនួបសន្ទនាជាមួយនិស្សិត​បញ្ចប់
ការសិក្សាឆ្នើម ចំនួន៩៨នាក់ មកពីមហាវិទ្យាល័យ និងវិទ្យាស្ថាន នៅក្នុង​តំបន់រដ្ឋ
ធានីហាណូយ ឧបានាយករដ្ឋមន្ត្រីវៀតណាម លោក Vu Duc Dam បាន​លើកសរ
សើរ អបអរសាទរ រាល់ស្នាដៃដែលទទួលបាន របស់បណ្ដានិស្សិតបញ្ចប់​ការសិក្សា
ឆ្នើម បណ្ដាគំរូដែលបានឆ្លងកាត់រាល់ការលំបាកសាកល្បងក្នុងជីវភាព​រស់នៅ 
ដើម្បីទទួលបានលទ្ធផលសិក្សាល្អ។ ឧបនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា៖ ដោយ
មានទិសដៅ ការអប់រំជាគោលនយោបាយអាទិភាពជួរមុខនេះក្នុងរយៈ​ពេលប៉ុន្មាន
ឆ្នាំកន្លងទៅ បក្ស រដ្ឋ រដ្ឋាភិបាលជានិច្ចកាលលៃទុកអោយជំនាន់យុវជន ​និស្សិត សិស្សានុសិស្ស នូវការយកចិត្តទុកដាក់ជាពិសេស ដោយបណ្ដាការផ្តួច
ផ្តើមគំនិត គោលនយោបាយជាក់ស្ដែង បង្កលក្ខណះដើម្បីយុវជនពង្រីក​ទេពកោសល បញ្ញា អះអាងបានតួនាទីរបស់ខ្លួនក្នុងសង្គម។ ឧបនាយករដ្ឋមន្ត្រី លោក
 Vu Duc Dam បានស្នើអោយ បណ្ដាគំរូទាំងនេះត្រូវបន្តខំប្រឹងប្រែង​សិក្សារៀនសូត្រ
 បង្កើតអាជីព រស់នៅប្រកបដោយល្អប្រសើរ ជួយឧបត្ថម្ភ​មនុស្សជាច្រើន​​នៅក្នុង
សង្គម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ