ឧបនាយករដ្ឋមន្ត្រី Vu Duc Dam អញ្ជើញចូលរួមពិធិបង្ហាញមុខគណៈកម្មាធិការជាតិអំពីជនពិការវៀតណាម
|
ឧបនាយករដ្ឋមន្ត្រី Vu Duc Dam អញ្ជើញចូលរួមពិធិបង្ហាញមុខគណៈកម្មាធិការជាតិអំពីជនពិការវៀតណាម |
(VOV)_នាថ្ងៃទី១៨មករា អញ្ជើញចូលរួម និងថ្លែងមតិនៅក្នុងពិធីបង្ហាញមុខ
គណៈកម្មាធិការជាតិ អំពីជនពិការវៀតណាម ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក
Vu DucDamបានលើកច្បាស់ថា៖ វៀតណាមមានច្រើនយន្តការ គោលនយោបាយ
ចលនា និងសកម្មភាពថែទាំជនពិការ ជាពិសេសគឺបណ្ដាជនរងគ្រោះដោយ
សង្គ្រាម។ ការបង្កលក្ខណះសំរាប់ជនពិការ ជាការទទួលខុសត្រូវរបស់មនុស្សគ្រប់
រូប និងរបស់សង្គមទាំងមូល។ គណៈកម្មាធិការជាតិអំពីជនពិការវៀតណាមត្រូវ
បានបង្កើតឡើង គឺជួយឧបត្ថម្ភនាយករដ្ឋមន្ត្រី រដ្ឋាភិបាលបញ្ជាណែនាំ រួមសហ
ការជាមួយគ្រប់ក្រសួង ស្ថាប័ន និងតំបន់ ក្នុងការដោះស្រាយបញ្ហានានា ដែលទាក់
ទិនដល់យន្តការ គោលនយោបាយ ចំពោះជនពិការ។ នាបច្ចុប្បន្ន វៀតណាមមាន
ជនពិការចំនួន៧,២លាននាក់ស្មើនឹង៧,៨%ចំនួនប្រជាជន។ ក្នុងរយៈពេលកន្លង
ទៅ ការអនុវត្តគោលនយោបាយចំពោះជនពិការ បានមានការផ្លាស់ប្តូរថ្មីសកម្មជា
ច្រើន ចំពោះជីវភាំពរស់នៅរបស់ជនពិការ។ រដ្ឋជានិច្ចកាលយកចិត្តទុកដាក់ ចេញ
ផ្សាយគោលនយោបាយ គំរោងការណ៍ជាច្រើន ដើម្បីជួយឧបត្ថម្ភជនពិការ។ សិទ្ធិ
របស់ជនពិការត្រូវបានធានាកាន់តែល្អពីមួយថ្ងៃទៅមួយថ្ងៃ៕