ឧបនាយករដ្ឋមន្ត្រី Vu Duc Dam អញ្ជើញចូលរួមសន្និបាតប្រឡងប្រណាំងស្នេហារជាតិផ្នែកសុខាភិបាល
|
ឧបនាយករដ្ឋមន្ត្រី Vu Duc Dam អញ្ជើញចូលរួមសន្និបាតប្រឡងប្រណាំងស្នេហារជាតិផ្នែកសុខាភិបាល |
(VOV)-នាព្រឹកថ្ងៃទី១៧ កញ្ញា នៅទីក្រុងហាណូយ ក្រសួងសុខាភិបាលវៀត
ណាម បានរៀបចំការប្រឡង ប្រណាំងស្នេហារជាតិ លើកទី៦ ដោយមានប្រធាន
បទ៖ ផ្លាស់ប្តូរថ្មី សកម្ម ច្នៃប្រឌិតថ្មី ប្រសិទ្ធិភាព និងសុខភាពប្រជាជន។ រយៈពេល
៥ឆ្នាំកន្លងទៅ ការងារប្រឡងប្រណាំងស្នេហារជាតិ របស់ផ្នែកសុខាភិបាល មានការ
ផ្លាស់ប្តូរថ្មីជាច្រើន រួមចំណែកយ៉ាងសកម្ម ក្នុងជោគជ័យនៃបុព្វហេតុការពារ ថែទាំ
និងលើកកំបស់កម្លាំងសំរាប់ប្រជាជន។ ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រី
លោក Vu Duc Dam បានសូមអោយ៖ បណ្ដាកម្មាភិបាល បុគ្គលិកនៃផ្នែកសុខា
ភិបាលបន្តខំប្រឹងប្រែង ដើម្បីទទួលអោយបាននូវជៅគជ័យថ្មី ពង្រីកប្រពៃណី
ដ៏ភ្លឺស្វាង របស់ផ្នែកសុខាភិបាល សក្តិសមជាមួយទំនុកទូកចិត្ត របស់បក្ស រដ្ឋ
និងប្រជាជន៕