ឧបនាយករដ្ឋមន្ត្រី Vu Van NInh ជួបសន្ទនាជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសនិងសេដ្ឋកិច្ចក្រៅប្រទេសហុងគ្រី

ឧបនាយករដ្ឋមន្ត្រី Vu Van NInh ជួបសន្ទនាជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសនិងសេដ្ឋកិច្ចក្រៅប្រទេសហុងគ្រី - ảnh 1
ឧបនាយករដ្ឋមន្ត្រី Vu Van NInh ជួបសន្ទនាជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសនិងសេដ្ឋកិច្ចក្រៅប្រទេសហុងគ្រី

(VOV)_ នាថ្ងៃទី១២ មករា នៅទីក្រុងហាណូយឧបនាយករដ្ឋមន្ត្រីវៀត​ណាម
លោក Vu Van Ninh បានជួបសន្ទនាជាមួយរដ្ឋមន្ត្រីក្រសួងការបរទេស ​និង​សេដ្ឋ
កិច្ច​ក្រៅប្រទេសហុងគ្រី Szijjarto Peter ។ សម្ដែងនូវការគោរពចំពោះ​ការវាយតំលៃ
នានារបស់រដ្ឋមន្ត្រីក្រសួងការបរទេស និងសេដ្ឋកិច្ចក្រៅប្រទេស​ហុងគ្រី ចំពោះ
សមិទ្ធិផលសេដ្ឋកិច្ច និងសង្គមកិច្ចរបស់វៀតណាមក្នុងរយៈពេល​កន្លងទៅ ឧប
នាយករដ្ឋមន្ត្រីវៀតណាម លោក Vu Van Ninh បានចាត់ទុក​ថា៖ ​ការបង្កើនកំណើន
ពាណិជ្ជកម្ម រវាងប្រទេសទាំងពីរក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅ ជានិច្ចកាលមាន
កំរិតខ្ពស់ ពី១៥ដល់២០%។ លោក Vu Van Ninh ក៏បាន​សម្ដែងគោលបំណងថា៖
ហុងគ្រីបន្តជួយឧបត្ថម្ភវៀតណាម អនុវត្តគំរោងការណ៍នានា ដែលភាគីទាំងពីរ
មានតម្រូវការសហប្រតិបត្តិការ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ