ឧបនាយករដ្ឋមន្ត្រី Vu Van Ninh ទទួលជួបជាមួយនាយកសម្ព័ន្ធក្រុមហ៊ុនKPMG

          នារសៀលថ្ងៃទី ១៤ សីហា នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រីវៀតណាម
 លោក Vu Van Ninh បានអញ្ចើញទទួលជួបជាមួយ លោក Michael J.Andrew នាយក សម្ព័ន្ធក្រុមហ៊ុន KPMG។ សម្ព័ន្ធក្រុមហ៊ុន KPMG រួមមានបណ្ដាក្រុមហ៊ុន ជាសមាជីក  ដែលកំពុងផ្គត់ផ្គង​សេវាកម្មសាវនកម្ម ពន្ធ និង​ពិគ្រោះយោបល់​ ​នៅប្រទេស ចំនួន  ១៥២ ជាមួយបុគ្គលិកចំនួន ​១៤៥ ពាន់នាក់។ KPMG នៅវៀតណាមត្រូវបានបង្កើត
កាលពីឆ្នាំ ​១៩៩៤។ ​ឧបនាយក​​រដ្ឋមន្ត្រី Vu Van Ninh បានកត់សម្គាល់​នូវបណ្ដាការរួម
វិភាគ​ទាន​របស់ KPMG ចំពោះការអភិវឌ្ឍន៍លើបណ្ដាវិស័យ សាវនកម្ម ពន្ធ និង​ពិគ្រោះ​យោបល់របស់វៀតណាម ពិសេសគឺក្នុងការផ្លាស់ប្តូរថ្មីការគ្រប់គ្រងលើកកំពស់សមត្ថ ភាពគ្រប់គ្រង និងអនុវត្ត​បណ្ដាបទដ្ឋានអន្តរជាតិ។​ លោក  Michael J.Andrew បានអះ
អាងថា៖  វៀតណាមជាទីផ្សារមាន​សក្ដានុភាព​ដ៏ធំធេញ ក្នុងចំណោមបណ្ដាប្រទេស
អាស៊ីអាគ្នេយ៍។ សម្ព័ន្ធ​ក្រុម​ហ៊ុន KPMG បានសន្យាថា៖ ធ្វើសកម្មភាពយូអង្វែងនៅ
វៀតណាម​ ផ្លាស់ប្តូរថ្មី​បច្ចេកវិទ្យា លើកកំពស់គុណភាពប្រភពធនធានមនុស្ស ដើម្បី
បន្តផ្គត់ផ្គង់​បណ្ដាសេវាកម្មសាវនកម្ម ពន្ធនិងពិគ្រោះយោបល់ជួរមុខអោយបណ្ដាអង្គ ភាពអាជិវកម្មវៀតណាម ក៏ដូចជា បណ្ដាវិនិយោគិនបរទេសទៀតផង៕

ឧបនាយករដ្ឋមន្ត្រី Vu Van Ninh ទទួលជួបជាមួយនាយកសម្ព័ន្ធក្រុមហ៊ុនKPMG - ảnh 1
ឧបនាយករដ្ឋមន្ត្រី Vu Van Ninh ទទួលជួបជាមួយនាយកសម្ព័ន្ធក្រុមហ៊ុនKPMG(http://www.stockbiz.vn)


ប្រតិកម្មទៅវិញ

ផ្សេងៗ