ឧបនាយករដ្ឋមន្ត្រី VU VAN NINH ទទួលជួបសន្ទនាជាមួយអភិបាលមជ្ឈមណ្ឌលហិរញ្ញវត្ថុទីក្រុងឡុង-អង់គ្លេស
|
ឧបនាយករដ្ឋមន្ត្រី VU VAN NINH ទទួលជួបសន្ទនាជាមួយអភិបាលមជ្ឈមណ្ឌលហិរញ្ញវត្ថុទីក្រុងឡុង-អង់គ្លេស |
(VOV)_នារសៀលថ្ងៃទី៧ តុលា នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រី វៀត ណាម លោក Vu Van Ninh បានជួបសន្ទនាជាមួយអភិបាលមណ្ឈមណ្ឌលហិរញ្ញវត្ថុ ទីក្រុងឡុង អង់គ្លេស លោកស្រី Fiona Woolf ដែលកំពុងមានដំណើរទស្សនកិច្ចនៅ
វៀតណាម។ នៅទីនេះ ឧបនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា៖ បណ្ដាធនាគារហិរញ្ញ
វត្ថុ ឥណទានអង់គ្លេសជានិច្ចកាលជាដៃគូសកម្មដែលបាន រួមវិភាគទានយ៉ាងខ្លាំង ក្លាចូលក្នុងការអភិវឌ្ឍន៍របស់ប្រព័ន្ធធនាគារវៀតណាម ក៏ដូចជាជំរុញទំនាក់ទំនង វិនិយោគ ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ លោក Vu Van Ninh មានគោលបំណង
ថា៖ នាពេលខាងមុខនេះ បណ្ដាវិនិយោគិនអង់គ្លេស បន្តជំរុញខ្លាំងកិច្ចសហប្រតិ
បត្តិ ការជាមួយវៀតណាម រដ្ឋាភិបាលវៀតណាមនឹងបង្កលក្ខណះល្អបំផុត សំរាប់ បណ្ដាវិនិយោគិនអង់គ្លេសមកធ្វើអាជីវកម្មនៅវៀតណាម។ រីឯ លោកស្រី Fiona Woolf បានអោយដឹងថា៖ បណ្ដាអង្គភាពអាជីវកម្មកំពុងវិនិយោគនៅវៀតណាម នៅមានអង្គភាពអាជីវកម្មជាច្រើន យកចិត្តទុកដាក់ជាពិសេសចំពោះទីផ្សារវៀត
ណាម។ លោកស្រី Fiona Woolf មានគោលបំណងថា៖ក្នុងរយៈពេលខាងមុខនេះ
ភាគីទាំងពីរត្រូវបង្កើនកិច្ចសហប្រតិបត្តិការជាងទៀត ក្នុងវិស័យនានាដែលប្រ
ទេសទាំងពីរ មានការយកចិត្តទុកដាក់ដូចគ្នា៕