ឧបនាយករដ្ឋមន្ត្រី Vu Van Ninh បំពេញការងារនៅខេត្ត Ha Tinh
|
ឧបនាយករដ្ឋមន្ត្រី Vu Van Ninh បំពេញការងារនៅខេត្ត Ha Tinh |
(VOV)_នាថ្ងៃរសៀលថ្ងៃទី១៨ មិនា ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vu Van Ninh បានមានជំនួបធ្វើការជាមួយថ្នាក់ដឹកនាំស្នូល ខេត្ត Ha Tinh អំពីស្ថានភាពកសាងជនបទថ្មី កាត់បន្ថយភាពក្រីក្រដ៏ចីរភាព។ លោក Vu Van Ninh បានសម្ដែងនូវក្តីសោមនស្សរីករាយចំពោះសមិទ្ធិផលលេចធ្លោ ដែលខេត្ត Ha Tinh ទទួលបានក្នុងប៉ុន្មានឆ្នាំកន្លងទៅ ដោយមានល្បឿនកំណើន GDP ខ្ពស់។ លោក Vu Van Ninh ក៏បានស្នើខេត្ត Ha Tinh ត្រូវបន្តពង្រីកបណ្ដារូបសណ្ឋានផលិតកម្មគំរូ ដើម្បីប្រជាជនបង្កើនប្រាក់ចំណូល និងអភិវឌ្ឍន៍សេដ្ឋកិច្ច។ ទន្ទឹមនឹងនោះ ខេត្ត ក៏ត្រូវបន្តជំរុញខ្លាំងកំណែទម្រង់រដ្ឋបាល ទាក់ទាញទុនវិនិយោគ ពង្រីករាល់លទ្ធផលដែលទទួលបានក្នុងការកាត់បន្ថយភាពក្រីក្រ។
នាថ្ងៃនេះដែរ ឧបនាយករដ្ឋមន្ត្រី Vu Van Ninh អញ្ជើញទៅទស្សនារូបសណ្ឋានផលិតកម្មគំរូ ក្នុងការកសាងជនបទថ្មីនៅខេត្ត Ha Tinh ទៀតផង៕