ឧបនាយករដ្ឋមន្ត្រី VU VAN NINH អញ្ជើញចូលរួមពិធីប្រកាសស្រុក Hai Hau ទទួលបទដ្ឋានជនបទថ្មី
|
ឧបនាយករដ្ឋមន្ត្រី VU VAN NINH អញ្ជើញចូលរួមពិធីប្រកាសស្រុក Hai Hau ទទួលបទដ្ឋានជនបទថ្មី |
(VOV)_នាព្រឹកថ្ងៃទី២៩ សីហា នៅខេត្ត Nam Dinh (ភាគខាងជើងវៀតណាម)
បានប្រព្រឹត្តទៅពិធីប្រកាស និងទទួលកិត្តិនាម ស្រុកទទួលបទដ្ឋានជនបទថ្មី ឆ្នាំ
២០១៥។ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vu Van Ninh ប្រធានគណៈកម្មាធិ
ការបញ្ជាណែនាំមជ្ឈឹម កម្មវិធីគោលដៅជាតិ អំពីការកសាងជនបទថ្មី បានអញ្ជើញ
ចូលរួមពិធីនេះ។
វាយតំលៃខ្ពស់ចំពោះរាល់សមិទ្ធិផលដែលស្រុក Hai Hau ទទួលបាននេះ
ឧបនាយករដ្ឋមន្ត្រី លោក Vu Van Ninh ក៏បានស្នើអោយខេត្ត Nam Dinh និងស្រុក
Hai Hau ត្រូវណែនាំប្រជាជនគ្រប់ស្រទាប់ រួមកម្លាំងកាយចិត្តកសាងជនបទថ្មី
កសាងស្រុកកំណើតកាន់តែសម្បូរធូធារ អរិយធម៌៖
“ ខេត្ត ស្រុក ត្រូវយកចិត្តទុកដាក់ បញ្ជាណែនាំ រៀបចំប្រភពកម្លាំង អនុវត្ត
សកម្មបែបបទ គោលនយោបាយរួមចំពោះស្ថានភាពជាក់ស្ដែងនៅក្នុងតំបន់និ
មួយៗ ដើម្បីសម្រេចបទដ្ឋាននៅមិនទាន់ទទួលបាន និងលើកកំពស់គុណភាព
បទដ្ឋានដែលទទួលបានហើយ។ ជំរុញអភិវឌ្ឍន៍ផលិតកម្ម រៀបចំរចនាសម្ព័ន្ធ
កសិកម្មឡៀងវិញ តភ្ជាប់ជាមួយការកសាងជនបទថ្មី ដោយចីរភាព៕”