ឧបនាយករដ្ឋមន្ត្រី Vu Van Ninh អញ្ជើញចូលរួមសម័យប្រជុំក្រុមប្រឹក្សារប្រជាជនខេត្ត Nam Dinh


ឧបនាយករដ្ឋមន្ត្រី Vu Van Ninh អញ្ជើញចូលរួមសម័យប្រជុំក្រុមប្រឹក្សារប្រជាជនខេត្ត Nam Dinh - ảnh 1
ឧបនាយករដ្ឋមន្ត្រី​វៀតណាម លោក Vu Van Ninh (baodientu.chinhphu.vn)

(VOV)_នាព្រឹកថ្ងៃទី ៩ កក្កដា ក្រុមប្រឹក្សារប្រជាជនខេត្ត Nam Dinh ​បាន​បើក
សម័យប្រ​ជុំលើកទី៦ ​អាណត្តិទី ១៧ ( ពីឆ្នាំ ២០១១-ឆ្នាំ២០១៦)។ ​អញ្ជើញចូលរួម  និងថ្លែងមតិនៅសម័យប្រជុំលើកនេះ ឧបនាយករដ្ឋមន្ត្រី​វៀតណាម លោក Vu
Van Ninh បានវាយតំលៃខ្ពស់ នូវរាល់លទ្ធផល​ដែលខេត្ត Nam Dinh ទទួលបាន 
ក្នុង​វិស័យនានា ក្នុងរយះ​ពេល៦ខែដើម​ឆ្នាំ ២០១៣។ ​ ឧបនាយករដ្ឋមន្ត្រីវៀតណាម 
លោក Vu Van Ninh បានស្នើ​ខេត្ត Nam Dinh ត្រូវអនុវត្តយ៉ាងចីរភាព អំពីបណ្ដាបទ
ដ្ឋាន ក្នុងកម្មវិធីកសាង​ជនបទថ្មី យកចិត្តទុកដាក់ផលិតកម្មនៅក្នុងតំបន់ជនបទ 
ដោះស្រាយការ​លំបាក់អោយផលិរកម្ម អាជីវកម្ម …ជាដើម។ ស្ដីពីស្ថានភាពសេដ្ឋ
កិច្ច ​សង្គម របស់ប្រទេសជាតិ និងការងារបញ្ជាណែនាំរបស់រដ្ឋាភិបាល ក្នុង រយះ ពេល៦ខែដើមឆ្នាំ ២០១៣និងរយះពេលខាងមុខនេះ ឧបនាយករដ្ឋមន្ត្រី បានអោយ
ដឹងថា÷ ម៉ាក្រូសេដ្ឋកិច្ច ក្នុងរយះបេល៦ខែដើមឆ្នាំ២០១៣នេះ គឺ​ស្ថិរភាព អតិផរណា ត្រូវបានរាំងស្កាត់ ការនាំចេញត្រូវបានកើនឡើង ទំនិញសេសសល់ក្នុងឃ្លាំងត្រូវថយ
ចុះ សន្តិសុខនិងការការពារប្រទេសជាតិ ត្រូវ​បានថែរក្សារ។ តាមគំរោងរដ្ឋាភិបាល
នឹង ដាក់ជូនរដ្ឋសភា បណ្ដាគំរោងការណ៍ដែលមានការជះឥទ្ធិពលជាច្រើន ចំពោះ ខឿនសេដ្ឋកិច្ច ប្រជាជនក្នុងតំបន់ ​ពិសេសគឺហេដ្ឋារចនាសម្ព័ន្ធនៅជនបទផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ