ឧបនាយករដ្ឋមន្ត្រី Vuong Dinh Hue ជួបសន្ទនាជាមួយឧបនាយករដ្ឋមន្ត្រីឡាវ

ឧបនាយករដ្ឋមន្ត្រី Vuong Dinh Hue ជួបសន្ទនាជាមួយឧបនាយករដ្ឋមន្ត្រីឡាវ - ảnh 1
ឧបនាយករដ្ឋមន្ត្រី Vuong Dinh Hue ជួបសន្ទនាជាមួយឧបនាយករដ្ឋមន្ត្រីឡាវ

        (VOV)_​នៅក្នុងជំនួបសន្ទនា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញ​វត្ថុ ឡាវ លោក Somdy Douangdy នាថ្ងៃទី៤ សីហា ឧបនាយករដ្ឋមន្ត្រី​វៀតណាម លោក 
Vuong Dinh Hue វាយតំលៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ​រវាងក្រសួងហិរញ្ញវត្ថុ ក្នុង
ដំណាក់កាល ២០១១-២០១៥ ទន្ទឹមនឹងនោះ ចាត់​ទុកថា៖​រូបសណ្ឋានសហប្រតិបត្តិការ
រវាងក្រសួងហិរញ្ញវត្ថុជារូបសណ្ឋាន​សហប្រតិបត្តិការប្រសិទ្ធិភាពជាងគេ រវាងក្រសួងនា
នានៃប្រទេសទាំងពីរ។ ​ឧបនាយករដ្ឋមន្ត្រីទាំងពីររូប ក៏បានចាត់ទុកថា៖កិច្ចសហប្រ
តិបត្តិការថ្មី ដំណាក់កាល ២០១៦-២០២០ រវាងប្រទេសទាំងពីរ នឹងជាការកំណត់ទិស
ដៅសំខាន់ ​ដើម្បីសកម្មភាពសហប្រតិបត្តិការរវាងស្ថាប័នហិរញ្ញវត្ថុ វៀតណាម និងឡាវ​ 
នាពេលខាងមុខនេះ។ ភាគីទាំងពីរបានឯកភាពបង្កើនការផ្លាស់ប្តូរគណៈ​ប្រតិភូ
ជាន់ខ្ពស់ អ្នកជំនាញការ ចែករំលែកបទពិសោធន៍ ស្ថិរភាពម៉ាក្រូ​សេដ្ឋកិច្ច គោល
នយោបាយសារពើពន្ធ…លៗ

ប្រតិកម្មទៅវិញ

ផ្សេងៗ