ឧបនាយករដ្ឋមន្ត្រី Vuong Dinh Hue ធ្វើជាអធិបតីកិច្ចប្រជុំក្រុមប្រឹក្សាពិគ្រោះយោបល់គោលនយោបាយហិរញ្ញវត្
|
ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue ថ្លែងមតិនៅក្នុងកិច្ចប្រជុំ |
(VOVworld)-នារសៀលថ្ងៃទី២១ធ្នូ ក្រុមប្រឹក្សាពិគ្រោះយោបល់គោលនយោបាយ
ហិរញ្ញវត្ថុ រូបិយប័ណ្ណជាតិបានបើកកិច្ចប្រជុំចុងឆ្នាំក្រោមអធិបតីរបស់សមាជិក
ការិយាល័យនយោបាយនិងជាឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue។ នៅ
ក្នុងកិច្ចប្រជុំនេះមតិជាច្រើនបានវាយតម្លៃខ្ពស់ចំពោះការប្រតិបត្ដិគោលនយោបាយ
សារពើពន្ធ រូបិយប័ណ្ណនិងការរួមផ្សំរវាងគោលនយោបាយទាំងពីរនេះសម្រាប់គោល
ដៅស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច។សមាជិកនៃ គ្រុមប្រឹក្សាបានស្នើថា រដ្ឋាភិបាលគប្បី
អនុវត្តយ៉ាងមឹងមាត់នូវការរៀបចំឡើងវិញ អង្គការឥណទាន ប្លុកសហគ្រាស
ការវិនិយោគសាធារណ សារពើពន្ធ ដោយមាន ការផ្សាភ្ជាប់ជាមួយការធានាសុវត្ថិ
ភាពបំណុលសាធារណ។ អញ្ជើញថ្លែងមតិនៅទី នេះ លោក Vuong Dinh Hue ក៏
បានវាយតម្លៃខ្ពស់នូវសំណើររបស់សមាជិកនានា ស្តីពីការរៀបចំឡើងវិញវិស័យ
សំខាន់ៗនៃខឿនសេដ្ឋកិច្ចចំនួន៥ សំដៅបំផុសប្រភព កម្លាំងពលំសម្រាប់ការអភិ
វឌ្ឍន៍សេដ្ឋកិច្ចប្រទេសជាតិ៕