ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh ចូលរួមសន្និសីទកំពូល Francophonie លើកទី ១៧ នៅទីក្រុង Yerevan ប្រទេសអាមេនី

(VOVWORLD) -នាព្រឹកថ្ងៃទី ១១ ខែតុលា នៅ ទីក្រុង Yerevan ប្រទេសអាមេនី សន្និសីទកំពូលនៃបណ្ដាប្រទេសនិយាយភាសាបារាំងលើកទី ១៧បានប្រារព្ធធ្វើឡើងយ៉ាងមហោឡារិក។ 
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh ចូលរួមសន្និសីទកំពូល Francophonie លើកទី ១៧ នៅទីក្រុង Yerevan ប្រទេសអាមេនី - ảnh 1ទិដ្ឋភាពនៃ សន្និសីទកំពូល Francophonie 

អញ្ជើញចូលរួមសន្និសីទនេះមានថ្នាក់ដឹកនាំប្រមាណ ៤០ រូប មកពីបណ្ដាប្រទេស និងតំបន់ជាសមាជិកអង្គការអន្តរជាតិនៃបណ្ដាប្រទេសនិយាយភាសាបារាំង តំណាងអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិ និងតំបន់ជាច្រើន។ គណប្រតិភូវៀតណាម ដឹកនាំដោយរដ្ឋមន្ត្រីការបរទេស លោក Pham Binh Minh អញ្ជើញចូលរួមសន្និសីទនេះ។

ដោយប្រធានបទ " រួមរស់គ្នាដោយសាមគ្គីភាព រួមគ្នាចែករំលែកអំពីរាល់តម្លៃ មនុស្សជាតិ និងគោរពលក្ខណៈចម្រុះសម្បូរបែប៖ ប្រភពដើមនៃសន្តិភាព និងវិបុលភាពក្នុងបរិយាកាស Francophonie " នោះ បណ្ដាប្រទេសបានផ្កោតលើតួនាទីដ៏សំខាន់របស់អង្គការអន្តរជាតិពហុភាគីនានា ក្នុងនោះមានអង្គការ Francophonie ផងដែរ ក្នុងការបង្កើនការយល់ដឹងគ្នាទៅវិញទៅមក គោរពលក្ខណៈចម្រុះសម្បូរបែប ជំរុញកិច្ចសហប្រតិបត្តិការ សំដៅរក្សាសន្តិភាព ស្ថិរភាព ដោះស្រាយបញ្ហាសកល និងក្នុង បរិយាកាស Francophonie ។

នៅខាងក្រៅសន្និសីទនេះ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh មានជំនួបប្រាស្រ័យទ្វេភាគីជាមួយរដ្ឋមន្ត្រីនៃប្រទេសមួយចំនួន ដែលបានចូលរួមសនិសីទនេះ។

នៅក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិម៉ាលី លោកស្រី Camara Kamissa នោះ ភាគីទាំងពីរបានឯកភាពថា គប្បីបង្កើនការផ្លាស់ប្ដូរគណប្រតិភូថ្នាក់ជាន់ខ្ពស់ សំដៅបង្កើនទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគី។

នៅក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេស Andorra លោកស្រី Maria Ubach Font នោះ ភាគីទាំងពីរ បានផ្លាស់ប្ដូរនូវរាល់វិធានការ សំដៅបង្កើនការយល់ដឹង គ្នាទៅវិញទៅមក ដូចជា ការផ្លាស់ប្ដូរគណប្រតិភូគ្រប់ជាន់ថ្នាក់ ជូបប្រាស្រ័យប្រជាជន និងទេសចរណ៍។

 នៅក្នុងជំនួបជាមួយរដ្ឋមន្ត្រីក្រសួងទេសចរណ៍លីបង់ លោក Avedis Guidania នោះ ភាគីទាំងពីរបានឯកភាពបង្កើនទំនាក់ទំនង ជាពិសេសគឺវិស័យពាណិជ្ជកម្ម នាំចេញ នាំចូល ទេសចរណ៍ និងលើកទឹកចិត្តដល់សហគ្រាសនៃប្រទេសទាំងពីរសហប្រតិបត្តិការ បោះទុនវិនិយោគចូលទីផ្សាររបស់គ្នាទៅ វិញទៅមក និងគាំទ្រគ្នានៅក្នុងវេទិកាពហុភាគី។

នៅក្នុងជំនួបជាមួយរដ្ឋមន្រ្តីការបរទេស Haiti លោក Bocchit Edmond នោះ ភាគីទាំងពីរបានសម្ដែងនូវការពេញចិត្តចំពោះការវិវឌ្ឍជាវិជ្ជមានក្នុងទំនាក់ទំនងទ្វេភាគី ជាពិសេសគឺលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ