ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh ទទួលជួប ឯកអគ្គរាជទូតថៃប្រចាំនៅវៀតណាម
(VOVWORLD) - នាថ្ងៃទី ២៤ ខែមិថុនា នៅទីស្នាក់ការនៃក្រសួងការបរទេសវៀតណាម ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានអញ្ជើញទទួលជួបឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថ ភាពនៃព្រះរាជាណាចក្រថៃប្រចាំ នៅវៀតណាមលោក Tanee Sangrat ដែលមកសម្តែងការគួរសម។
ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានអញ្ជើញទទួលជួបឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពនៃព្រះរាជាណាចក្រថៃប្រចាំ នៅវៀតណាមលោក Tanee Sangrat |
ក្នុងជំនួបនេះ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានស្នើសុំឲ្យភាគីទាំងពីរ នាពេលខាងមុខនឹងបន្តអនុវត្តរាល់យន្តការសហប្រតិបត្តិការ ជាពិសេសគឺកិច្ចប្រជុំគណៈរដ្ឋមន្ត្រីទូទៅ; កិច្ចប្រជុំគណៈកម្មាធិការចម្រុះស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី និងកិច្ចប្រជុំពិគ្រោះយោបល់នយោបាយរវាងក្រសួងការបរទេសទាំងពីរ។ លោកឧបនាយករដ្ឋមន្រ្តីបានសម្តែងការគាំទ្រចំពោះគម្រោងនិងព្រឹត្តិការណ៍មួយចំនួនដែលស្ថានទូតថៃនឹងទទួលរៀបចំក្នុងពេលខាងមុខ ជាពិសេស គឺគម្រោងនៃការអនុវត្តទស្សនៈសេដ្ឋកិច្ចគ្រប់គ្រាន់របស់ព្រះមហាក្សត្រ Bhumibol Adulyadej នៅខេត្ត Thai Nguyen (ភាគខាងជើងវៀតណាម); គម្រោងកសាងមន្ទីរពេទ្យសម្រាប់ជនក្រីក្រនៅខេត្ត Nghe An ( ភាគកណ្តាលវៀតណាម) និងពិធីបុណ្យថៃមួយចំនួននៅវៀតណាមផងដែរ។
ចំណែកឯលោកឯកអគ្គរដ្ឋទូត Tanee Sangrat បានជម្រាបថា ប្រទេសថៃឥឡូវនេះជាអ្នកវិនិយោគទុនបរទេសធំបំផុតទី ៨ នៅវៀតណាម ហើយការវិនិយោគរបស់ថៃនៅក្នុងប្រទេសវៀតណាមនឹងបន្តកើនឡើងនាពេលខាងមុខ ជាមួយគម្រោងរបស់ SCG, Thaibev និង Amata៕