ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh ទទួលជួបជាមួយគណៈប្រតិភូគុយបានិងឡាវ

(VOVWORLD) -នាថ្ងៃទី៦កញ្ញា ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានអញ្ជើញទទួលជួបជាមួយអនុរដ្ឋមន្ត្រីទី១ នៃក្រសួងការ បរទេសគុយបា លោក Marcelino Medina Gonzalez ដែលកំពុងបំពេញទស្សនកិច្ច ជាផ្លូវការនៅវៀតណាម។
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh ទទួលជួបជាមួយគណៈប្រតិភូគុយបានិងឡាវ - ảnh 1 ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានអញ្ជើញទទួលជួបជាមួយអនុរដ្ឋមន្ត្រីទី១ នៃក្រសួងការបរទេសគុយបា លោក Marcelino Medina Gonzalez 

នៅក្នុងជំនួបនេះ លោក Pham Binh Minh បានអះអាងសារជាថ្មីនូវចំណងសាមគ្គីភាពនិងការគាំទ្រមុនក៏ដូចជាក្រោយរបស់បក្ស រដ្ឋនិងប្រ ជាជនវៀតណាមចំពោះបុព្វហេតុបដិវត្តន៍សុច្ចរិតរបស់ប្រជាជនគុយបា។ លោកឧប នាយករដ្ឋមន្ត្រីសង្កត់ធ្ងន់ថា ឈរលើគ្រឹះស្ថាននៃទំនាក់ទំនងប្រពៃណីពិសសវៀត ណាម-គុយបានោះ ប្រទេសទាំងពីរគប្បីបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យនយោ បាយ សេដ្ឋកិច្ច-ពាណិជ្ជកម្មនិងវិនិយោគឲ្យកាន់តែស៊ីជម្រៅនិងប្រកបដោយប្រសិទ្ធិ ភាពថែមទៀត។ មិនត្រឹមតែប៉ុណ្ណោះ ប្រទេសទាំងពីរ គប្បីរក្សាកិច្ចសហប្រតិបត្តិការ និងគាំទ្រគ្នាទៅវិញទៅមក លើបណ្តាវេទិកាអង្គការសហប្រជាជាតិ ជាពិសេសនៅ អង្គការសហប្រជាជាតិនិងចលនាមិនចូលបក្សសម្ព័ន្ធ។

        ក្នុងថ្ងៃដដែល នៅក្នុងជំនួបជាមួយលេខាគណៈកម្មាធិការមជ្ឈឹម សម្ព័ន្ធយុវជន ប្រជាជនបដិវត្តន៍ឡាវ លោក Sonthanou Thammavong លោក Pham Binh Minh បានសម្តែងក្តីជឿជាក់ថា ដោយការស្វាហាប់និងការច្នៃប្រឌិតរបស់យុវជននៃប្រ ទេសទាំងពីរ សម្ព័ន្ធយុវជនឡាវនិងវៀត ណាម នឹងបន្តលើកកំពស់គុណភាពដោយ ឥតឈប់ឈរ រួមចំណែកទៅក្នុងការអភិវឌ្ឍន៍របស់ប្រទេសទាំងពីរផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ