ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh បានទទួលជួបជាមួយប្រធានក្រុមប្រឹក្សាតំបន់ Ile-de-France

(VOVWORLD) -  នាថ្ងៃទី ១៦ ខែកក្កដានៅទីស្នាក់ការរដ្ឋាភិបាល ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេស វៀតណាម លោក Pham Binh Minh បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយ លោកស្រី Valérie Pécresse ប្រធានក្រុមប្រឹក្សាតំបន់ Ile-de-France ក្នុងឱកាសដឹកនាំគណៈ ប្រតិភូអញ្ជើញមកបំពេញទស្សនានិងចូលរួមកម្មវិធីអបអរសាទរ ខួបលើកទី ៣០ នៃទិវាបង្កើតទំនាក់ទំនង កិច្ចសហប្រតិបត្តិការរវាងទីក្រុងហាណូយនិងតំបន់ Ile-de-France ផងដែរ។

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh បានទទួលជួបជាមួយប្រធានក្រុមប្រឹក្សាតំបន់ Ile-de-France - ảnh 1ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយ លោកស្រី Valérie Pécresse ប្រធានក្រុមប្រឹក្សាតំបន់ Ile-de-France  

ក្នុងជំនួបនេះ ឧបនាយករដ្ឋមន្រ្តីនិងរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានមានបំណងថា  លោកស្រី Valerie Pécresse នឹងមានសម្លេង ដើម្បីជួយ ពន្លឿនការអនុម័តលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនិងកិច្ចព្រមព្រៀងការពារវិនិ យោគរវាងវៀតណាមនិងសហភាពអឺរ៉ុប ដែលទើបបានចុះហត្ថលេខានាចុងខែមិថុនាឆ្នាំ ២០១៩ កន្លងមក នៅសភាអឺរ៉ុប ក៏ដូចជាសភាបារាំងដើម្បីនាំមកនូវផលប្រយោជ ន៍ ជាក់ស្តែងដល់ភាគីទាំងពីរ។ លោកស្រីប្រធានក្រុមប្រឹក្សាតំបន់ Ile-de-France បានអះអាងថា កិច្ចសហប្រតិបត្តិការរវាងទីក្រុងហាណូយជាមួយតំបន់ Ile-de-France គឺជាគំរូមួយ សម្រាប់កិច្ចសហប្រតិបត្តិការរវាងបណ្ដាប្រទេសក្នុងតំបន់ផងដែរ។

នារសៀលថ្ងៃដដែល  ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានអញ្ជើញទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតអាឡឺម៉ង់ លោក Christian Berger ក្នុងឱកាសមកជម្រាបលាបញ្ចប់អាណត្តិបេសកកម្មការទូតនៅ វៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ