ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh អញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតហ្វាំង
(VOVWORLD) -នាថ្ងៃទី២៥ខែមករា ឧបនា យករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានអញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូត ហ្វាំងឡង់ Kari Kahiluoto ក្នុង ឱកាសមកទទួលបេសកកម្មការទូតនៅ វៀតណាម។
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh អញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតហ្វាំងឡង់Kari Kahiluoto ក្នុងឱកាសមកទទួលបេសកកម្មការទូតនៅវៀតណាម |
នៅក្នុងជំនួបនេះ លោក Pham Binh Minh បានស្នើឲ្យលោកឯកអគ្គរដ្ឋទូតហ្វាំងឡង់រួមជាមួយក្រសួង ស្ថាប័ន និងដៃគូវៀតណាម ស្វែង រកនូវឱកាសសហប្រតិបត្តិការថ្មី។ លោកឧបនាយករដ្ឋមន្ត្រីវៀត ណាម បានស្នើឲ្យរដ្ឋាភិបាលហ្វាំងឡង់និងលោកឯកអគ្គរដ្ឋទូត បង្កើនរាល់វិធានការ ជម្រុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម វិនិយោគ ជាពិសេស លើកទឹកចិត្ត ឲ្យសហគ្រាសហ្វាំងឡង់មកធ្វើការវិនិយោគ អាជីវកម្មនៅ វៀតណាម។
រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូត Kali Kahiluoto បានអះអាងថា នឹងរួមចំណែកសកម្មក្នុងការជម្រុញទំនាក់ទំនងហ្វាំងឡង់-វៀតណាមឲ្យកាន់ តែអភិវឌ្ឍន៍ស៊ីជម្រៅថែម ទៀតនាពេលខាងមុខ៕