ឧបនាយករដ្ឋមន្ត្រី លោក Le Minh Khai៖ ក្រសួងហិរញ្ញវត្ថុចាំបាច់ត្រូវគាំទ្រយ៉ាងសកម្ម និងឆាប់រហ័សក្នុងការស្តារនិងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម

(VOVWORLD) - ថ្លែងមតិក្នុងសន្និសីទ លោកឧបនាយករដ្ឋមន្ត្រី Le Minh Khai បានស្នើថា វិស័យហិរញ្ញវត្ថុទាំងមូលបន្តសិក្សាដំណោះស្រាយសារពើពន្ធ សម្របសម្រួលប្រកបដោយប្រសិទ្ធភាពរវាងគោលនយោបាយសារពើពន្ធ និងរូបិយវត្ថុ ផ្តល់ប្រឹក្សា ស្នើដល់អាជ្ញាធរមានសមត្ថកិច្ចនូវភារកិច្ចនិងដំណោះស្រាយដើម្បីរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច គ្រប់គ្រងអតិផរណា និងធានាតុល្យភាពសំខាន់ៗនៃសេដ្ឋកិច្ច។

ឧបនាយករដ្ឋមន្ត្រី លោក Le Minh Khai៖ ក្រសួងហិរញ្ញវត្ថុចាំបាច់ត្រូវគាំទ្រយ៉ាងសកម្ម និងឆាប់រហ័សក្នុងការស្តារនិងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម - ảnh 1ឧបនាយករដ្ឋមន្ត្រី លោក Le Minh Khai អញ្ជើញថ្លែងក្នុងសន្និសីទ (រូបថត៖ Van Hieu/VOV)

នាថ្ងៃទី ៧ កក្កដា នៅទីក្រុងហាណូយ ក្រសួងហិរញ្ញវត្ថុបានរៀបចំសន្និសីទបូកសរុបការងារហិរញ្ញវត្ថុ - ថវិការដ្ឋក្នុងរយៈពេល ៦ ខែកន្លងមក ដាក់ពង្រាយផែនការអនុវត្តន៍ភារកិច្ចហិរញ្ញវត្ថុ - ថវិការដ្ឋក្នុងរយៈពេល ៦ ខែចុងក្រោយនៃឆ្នាំ ២០២២ តាមទម្រង់អ៊ីនធឺណិត តភ្ជាប់តាមទីតាំងទាំង ៦៣ កន្លែងនៅទូទាំងប្រទេស។

ថ្លែងមតិក្នុងសន្និសីទ លោកឧបនាយករដ្ឋមន្ត្រី Le Minh Khai បានស្នើថា វិស័យហិរញ្ញវត្ថុទាំងមូលបន្តសិក្សាដំណោះស្រាយសារពើពន្ធ សម្របសម្រួលប្រកបដោយប្រសិទ្ធភាពរវាងគោលនយោបាយសារពើពន្ធ និងរូបិយវត្ថុ  ផ្តល់ប្រឹក្សា ស្នើដល់អាជ្ញាធរមានសមត្ថកិច្ចនូវភារកិច្ចនិងដំណោះស្រាយដើម្បីរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច គ្រប់គ្រងអតិផរណា និងធានាតុល្យភាពសំខាន់ៗនៃសេដ្ឋកិច្ច៖

“ផ្តោតលើការពិនិត្យឡើងវិញនូវចំណុចត្រួតស៊ីគ្នា និងឧបសគ្គសម្រាប់ផលិតកម្ម និងអាជីវកម្ម ការប្រមូលផ្តុំ និងស្រូបយកធនធានទាំងអស់សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពរបស់ប្រទេសជាតិ។ ជាមួយគ្នានោះ បន្តពិនិត្យ និងកាត់បន្ថយនីតិវិធីរដ្ឋបាល សម្រួលលក្ខខណ្ឌអាជីវកម្ម ជាពិសេសផ្នែកពន្ធដារ និងគយ។ ជាងនេះទៅទៀត ធ្វើសុក្រិតនូវក្របខ័ណ្ឌច្បាប់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល គំរូអាជីវកម្មថ្មី កម្មវិធីផ្លាស់ប្តូរឌីជីថល និងពាណិជ្ជកម្មអេឡិចត្រូនិក។ ពង្រីកការអនុវត្តបច្ចេកវិទ្យាព័ត៌មាន ការអនុវត្តឌីជីថលក្នុងការផ្តល់សេវាសាធារណៈ។  រៀបចំការសន្ទនាតាមកាលកំណត់ជាមួយអាជីវកម្ម បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អ្នកបង់ពន្ធ”។

ឧបនាយករដ្ឋមន្ត្រី លោក Le Minh Khai៖ ក្រសួងហិរញ្ញវត្ថុចាំបាច់ត្រូវគាំទ្រយ៉ាងសកម្ម និងឆាប់រហ័សក្នុងការស្តារនិងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម - ảnh 2ទិដ្ឋភាពទូទៅនៃសន្និសីទ (រូបថត៖ Van Hieu/VOV)

ឧបនាយករដ្ឋមន្ត្រី Le Minh Khai ក៏បានស្នើឱ្យក្រសួងហិរញ្ញវត្ថុទទួលបន្ទុកជាចម្បង និងសម្របសម្រួលជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ គណៈកម្មាធិការបក្ស និងអាជ្ញាធរមូលដ្ឋាន ដើម្បីធ្វើយ៉ាងណាឱ្យការគ្រប់គ្រងចំណូល និងចំណាយថវិការដ្ឋឱ្យបានល្អ មានភាពបត់បែន ឆាប់រហ័ស លុបបំបាត់ការលំបាក និងឧបសគ្គ ជាពិសេសទាក់ទងនឹងរបបនយោបាយ និងនីតិវិធីរដ្ឋបាល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ