ឧបនាយករដ្ឋមន្ត្រី លោក Le Minh Khai ចូលរួមសន្និសីទស្តីពីការអនុវត្តការងារសុខាភិបាលឆ្នាំ ២០២៤

(VOVWORLD) - នាព្រឹកថ្ងៃទី៩ មករា នៅទីក្រុងហាណូយ ថ្លែងមតិក្នុងសន្និសីទស្ដីពីការអនុវត្តការងារសុខាភិបាលឆ្នាំ ២០២៤ ឧបនាយករដ្ឋមន្ត្រី លោក Le Minh Khai បានស្នើថា ក្រសួងសុខាភិបាលបន្តជំរុញការកសាង និងសុក្រិតរបៀបរបប យន្តការគោលនយោបាយ និងបទប្បញ្ញត្តិសុខាភិបាល។
ឧបនាយករដ្ឋមន្ត្រី លោក Le Minh Khai ចូលរួមសន្និសីទស្តីពីការអនុវត្តការងារសុខាភិបាលឆ្នាំ ២០២៤ - ảnh 1សន្និសីទស្តីពីការអនុវត្តការងារសុខាភិបាលឆ្នាំ ២០២៤។ រូបថត៖ VOV

ពោលគឺត្រូវផ្តោតលើការបង្កើត និងផ្សព្វផ្សាយឯកសារណែនាំច្បាប់ស្តីពីការពិនិត្យ និងព្យាបាលជំងឺ (ធ្វើវិសោធនកម្ម)។ ជាមួយគ្នានោះ បំពេញនិងដាក់ជូនរដ្ឋសភាធ្វើវិសោធនកម្មលើច្បាប់ឱសថ និងច្បាប់ធានារ៉ាប់រងសុខភាព។ ជាពិសេស បន្តរៀបចំរចនាសម្ព័ន្ធអង្គភាព ឆ្ពោះទៅរកការបង្កើនប្រសិទ្ធភាពនៃការកៀរគរ និងប្រើប្រាស់ធនធានវិនិយោគសម្រាប់វិស័យសុខាភិបាល ជាពិសេសវិធីសាស្ត្រភាពជាដៃគូសាធារណៈ និងឯកជន លើកកម្ពស់ស្វ័យភាពនៅគ្រឹះស្ថានសុខាភិបាលសាធារណៈ និងអភិវឌ្ឍការថែទាំសុខភាពឯកជន។ ឧបនាយករដ្ឋមន្ត្រី លោក Le Minh Khai ក៏បានស្នើថា ក្នុងឆ្នាំនេះ ក្រសួងសុខាភិបាលត្រូវរៀបចំយន្តការ និងគោលនយោបាយអនុគ្រោះសមស្របសម្រាប់មូលដ្ឋានសុខាភិបាល ដើម្បីទទួលបានប្រភពទុន រួមទាំងកម្ចីអនុគ្រោះពីរដ្ឋាភិបាល និងកម្ចីពាណិជ្ជកម្ម ដើម្បីវិនិយោគលើមូលដ្ឋានសម្ភារៈនិងទិញឧបករណ៍។

ក្នុងឱកាសនេះ ឧបនាយករដ្ឋមន្ត្រី លោក Le Minh Khai បានប្រគល់ទង់ ប្រឡងប្រណាំងរបស់រដ្ឋាភិបាលជូនដល់សមូហភាពចំនួន ៣ ដែលស្ថិតនៅក្រោមក្រសួងសុខាភិបាល រួមមានៈ មន្ទីរពេទ្យ Cho Ray, មន្ទីរពេទ្យ Thong Nhat, មន្ទីរពេទ្យសោភ័ណ្ឌភាពផ្ទៃមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ