ឧបនាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ត្រួតពិនិត្យការធានាសន្តិសុខនៅព្រលានយន្តហោះ Noi Bai

ឧបនាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ត្រួតពិនិត្យការធានាសន្តិសុខនៅព្រលានយន្តហោះ Noi Bai - ảnh 1
ឧបនាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ត្រួតពិនិត្យការធានាសន្តិសុខនៅព្រលានយន្តហោះ Noi Bai
(VOV)_នាថ្ងៃទី១កុម្ភ ឧបនាយករដ្ឋមន្ត្រី រដ្ឋាភិបាលវៀតណាម លោក ​Nguyen
Xuan Phuc ប្រធានគណៈកម្មាធិការសុវត្ថិភាពចរាចរជាតិ ត្រួតពិនិត្យ​ការងារធានា
សន្តិសុខ និងសេវាកម្ម បំពេញតម្រូវការដឹកជញ្ជូន​ នៅព្រលានយន្ត​ហោះ​អន្តរជាតិ
 Noi Bai ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំវកអដ្ឋស័ក។ ឧបនាយក​រដ្ឋមន្ត្រី​ Nguyen
Xuan Phuc បានស្នើអោយផ្នែកអាកាសចរណ៍ បន្ត​ខំប្រឹងប្រែង​បង្កើនសមត្ថភាពបំ
រើ កាត់បន្ថយស្ថានភាពផ្អាក់ឬលុបចោលជើងហោះហើរ​ឧបនាយករដ្ឋមន្ត្រីក៏បាន
សង្កត់ធ្ងន់ថា៖​ត្រូវធានាសុវត្ថិភាពជើងហោះហើរជា​ដាច់ខាត ក្នុងគ្រប់កាលះទេសះ 
និងធាតុអាកាស និងសន្តិសុខ សណ្ដាប់ធ្នាប់នៅព្រលានយន្តហោះ។ ត្រួតពិនិត្យ
ការងារគយនៅព្រលានយន្តហោះ ឧបនាយករដ្ឋមន្ត្រី ស្នើអោយគ្រប់សមត្ថកិច្ចត្រូវ
យកចិត្តទុកដាក់ បង្កលក្ខណះងាយស្រួល​សំរាប់ប្រជាជន ក្នុងពេលបំពេញបែប
បទហោះហើរ និងស្នើអោយផ្នែកអាកាសចរណ៍ត្រូវបង្កើនការរួមសហការ រវាង
បណ្ដាព្រលានយន្តហោះ ដើម្បីកាត់បន្ថយ​កម្លាំងសម្ពាធទៅលើព្រលានយន្តហោះ
សំខាន់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ