ឧបនាយករដ្ឋមន្ត្រី លោក Pham Binh Minh ធ្វើជាអធិបតីក្នុងកិច្ចប្រជុំប្រើប្រាស់ប្រាក់កម្ចីពី WB និង ADB
(VOVWORLD) - នារសៀលថ្ងៃទី ២ ឧសភា ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេស វៀតណាម លោក Pham Binh Minh អញ្ជើញធ្វើជាអធិបតីក្នុងកិច្ចប្រជុំ ស្តីពីការត្រួតពិនិត្យ ដោះស្រាយបញ្ហាឧបសគ្គ ជម្រុញការត្រៀមរៀបចំ និង អនុវត្តគម្រោងការណ៍ចំនួន ២៦ ដោយប្រើប្រាស់ប្រាក់កម្ចីនៃធនាគារពិភពលោក (WB) និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក្នុងឆ្នាំ ២០១៨-២០១៨ ។
ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេស វៀតណាម លោក Pham Binh Minh អញ្ជើញធ្វើជាអធិបតីក្នុងកិច្ចប្រជុំស្តីពីការប្រើប្រាស់ប្រាក់កម្ចីនៃធនាគារពិភពលោក (WB) និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) |
ថ្លែងមតិក្នុងសេចក្តីសន្និដ្ឋាននៃកិច្ចប្រជុំនេះ លោក Pham Binh Minh បានផ្តល់ យោបល់លើគម្រោងការណ៍នីមួយៗនិងប្រគល់ភារកិច្ចជូនដល់ធនាគារជាតិធ្វើ ការប្រមូលមតិពី ក្រសួង ស្ថាប័ន ដែលមានសមត្ថកិច្ចនានា ក្នុងការ ត្រួតពិនិត្យ មើល និង មានសេចក្តីសំរេចលើគម្រោងការណ៍ដែលកំពុងបន្តអនុវត្ត។ ជាពិសេស លោក Pham Binh Minh បានប្រគល់ឲ្យក្រសួងផែនការនិង វិនិយោគទទួលបន្ទុក ការរាយការណ៍ជូនគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋាភិបាល ស្ដីពីការកំណត់ទិសដៅកៀរគរនិងប្រើប្រាស់ប្រភពដើមទុនឲ្យបានឆាប់ៗក្នុងរយៈពេលខាងមុខ។ គួរបញ្ជាក់ថាគម្រោងការណ៍ទុនកម្ចីរបស់ធនាគារពិភពលោក (WB) និង ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក្នុងឆ្នាំ ២០១៧-២០១៨ ផ្តោតលើផ្នែកសំខាន់ៗ ដូចជាការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធការកែលម្អគុណភាព លើវិស័យអប់រំនៅថ្នាក់ឧ្តមសិក្សានិងការកសាងជនបទថ្មីជាដើម៕