ឧបនាយករដ្ឋមន្ត្រី លោក Pham Binh Minh អញ្ជើញជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំរដ្ឋសភាក្រិក

(VOVWORLD) -ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋក្រិកចាប់ពីថ្ងៃទី១ដល់ថ្ងៃទី២កក្កដានោះ នារសៀលថ្ងៃទី២កក្កដា ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានអញ្ជើញជួបសម្តែងការគួរសមជាមួយប្រធានរដ្ឋសភាក្រិក លោក Nikos Voutsis និងអនុប្រធានរដ្ឋសភា ប្រធានសមាគមសមាជិកសភាមិត្តភាពក្រិក-វៀតណាម លោក Georgios Varemenos។
ឧបនាយករដ្ឋមន្ត្រី លោក Pham Binh Minh អញ្ជើញជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំរដ្ឋសភាក្រិក - ảnh 1ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh អញ្ជើញជួបសម្តែងការគួរសមជាមួយប្រធានរដ្ឋសភាក្រិក លោក Nikos Voutsis (រូបថតៈ vov.vn)

ក្នុងជំនួបទាំងអស់នេះ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានស្នើឲ្យរដ្ឋសភាក្រិកបន្តគាំទ្រការចុះហត្ថលេខានិងអនុម័តនូវកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីរវាងសហភាពអឺរ៉ុប(EU)និងវៀតណាម (EVFTA) ដែលរួមចំណែកបង្កលក្ខណៈងាយស្រួលសម្រាប់ការអភិវឌ្ឍទំនាក់ទំនងសេដ្ឋកិច្ច-ពាណិជ្ជកម្ម រវាងវៀតណាមជាមួយសហ ភាពអឺរ៉ុបនិយាយរួមនិងជាមួយក្រិកនិយាយដោយឡែក។

មុននោះ ឧបនាយករដ្ឋមន្ត្រី លោក Pham Binh Minh បានអញ្ជើញជួបសវនាការជាមួយប្រធា នាធិបតីក្រិក Prokopis Pavlopoulos ឧបនាយករដ្ឋមន្ត្រីសេដ្ឋកិច្ចនិងអភិវឌ្ឍន៍ Giannis Dragasakis និងជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេស Nikos Kotzias។ ក្នុងជំនួបនេះ ប្រធានាធិបតីក្រិក បានសង្កត់ធ្ងន់ថា៖ វៀតណាមមានឋានៈអន្តរជាតិនិងតំបន់កាន់តែសំខាន់ ព្រមទាំងអះអាង គាំទ្រការបង្កើនទំនាក់ទំនងលើគ្រប់វិស័យជាមួយវៀតណាម។

ឧបនាយករដ្ឋមន្ត្រី លោក Pham Binh Minh អញ្ជើញជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំរដ្ឋសភាក្រិក - ảnh 2ឧបនាយករដ្ឋមន្ត្រី លោក Pham Binh Minh បានអញ្ជើញជួបសវនាការជាមួយប្រធានាធិបតីក្រិក Prokopis Pavlopoulos (រូបថតៈ vov.vn) 

ក្នុងការជួបជាមួយឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីសេដ្ឋកិច្ចនិងអភិវឌ្ឍន៍ក្រិក Giannis Dragasakis ភាគីទាំងពីរបានឯកភាពជម្រុញការផ្លាស់ប្តូរនូវទំនិញជាឧត្តមភាពរបស់ភាគីទាំងពីរ ក៏ដូចជាកិច្ចសហប្រតិបត្តិការលើវិស័យដែលភាគីទាំងពីរមានតម្រូវការ។ ភាគីទាំងពីរបានឯកភាពគ្នាបង្កើតនូវក្របខ័ណ្ឌគតិយុត្តិ ដើម្បីជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងភាគីទាំងពីរ ក្នុងនោះមានការពិភាក្សាដើម្បីឈានដល់ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជៀសវាងការបង់ពន្ធពីរដងនិងកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវសមុទ្រ។

ឧបនាយករដ្ឋមន្ត្រី លោក Pham Binh Minh អញ្ជើញជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំរដ្ឋសភាក្រិក - ảnh 3 ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh អញ្ជើញជួបពិភាក្សាជាមួយ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីសេដ្ឋកិច្ចនិងអភិវឌ្ឍន៍ក្រិក Giannis Dragasakis (រូបថតៈ vov.vn)

ក្នុងការពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេស លោក Nikos Kotzias ភាគីទាំងពីរបានឯកភាព អនុវត្តប្រកបដោយជោគជ័យនូវអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិកាអំពីទេស ចរណ៍វៀតណាម-ក្រិក ដើម្បីរឹតបន្តឹងកិច្ចសហប្រតិបត្តិការលើវិស័យនេះ។ ភាគីទាំងពីរក៏បានសង្កត់ធ្ងន់នូវសារៈសំខាន់របស់សន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាពនិងសេរីភាពនាវាចរណ៍ ជាពិសេសគឺការដោះស្រាយជម្លោះដោយសន្តិវិធី គោរពច្បាប់អន្តរជាតិនិងអនុសញ្ញាអង្គការ សហប្រជាជាតិ ស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២។

បន្ទាប់ពីជំនួបពិភាក្សា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh និងរដ្ឋមន្ត្រីការបរទេសក្រិក បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូតផងដែរ។

មុននោះ នារសៀលថ្ងៃទី១កក្កដា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានអញ្ជើញជួបសំណេះសំណាលជាកម្មាភិបាលនិងមន្ត្រីស្ថានទូតវៀតណាម តំណាងសហគមន៍ជនវៀតណាមប្រចាំនៅក្រិក។

បន្ទាប់ពីសំណើរទស្សនកិច្ចនៅក្រិក ឧបនាយករដ្ឋមន្ត្រីលោក Pham Binh Minh នឹងអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋប៊ុលហ្គារីចាប់ពីថ្ងៃទី៣ដល់ថ្ងៃ៧កក្កដា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ