ឧបនាយករដ្ឋមន្ត្រី លោក Pham Binh Minh អញ្ជើញទទួលជួបជាមួយប្រធានអង្គការមនុស្សធម៌អន្តរជាតិអាមេរិក

(VOVWORLD) -នារសៀលថ្ងៃទី៧ធ្នូ ឧបនា យករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានអញ្ជើញទទួលជួបជាមួយប៉ាស្ទ័រ Franklin Graham ប្រធាននិងជានាយកប្រតិបត្តិអង្គការមនុស្សធម៌អន្តរជាតិ  Samaritan’s Purse International Relief (SPIR អាមេរិក) ដែលកំពុងបំពេញទស្សនកិច្ចនៅ វៀតណាម 
ឧបនាយករដ្ឋមន្ត្រី លោក Pham Binh Minh អញ្ជើញទទួលជួបជាមួយប្រធានអង្គការមនុស្សធម៌អន្តរជាតិអាមេរិក - ảnh 1 ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh អញ្ជើញទទួលជួបជាមួយប៉ាស្ទ័រ Franklin Graham ប្រធាននិងជានាយកប្រតិបត្តិអង្គការមនុស្សធម៌អន្តរជាតិ  Samaritan’s Purse International Relief (SPIR អាមេរិក)

នៅក្នុងជំនួបនេះ លោក Pham Binh Minh បានអះអាងថា វៀត ណាមជានិច្ចកាលគោរពនិងជម្រុញសិទ្ធiមនុស្ស ក្នុងនោះមានសេរីភាពខាងជំនឿសាសនា។ លោក Pham Binh Minh មានបំណងថា លោក Franklin Graham នឹងរួមចំណែកសកម្មក្នុងការជម្រុញទំនាក់ទំនងវៀត ណាម-អាមេរិកនិយាយរួមនិងកិច្ចសហប្រតិ បត្តិការ ជួបសន្ទនាអំពីបញ្ហាជំនឿសាសនារវាងប្រទេសទាំងពីរនិយាយដោយ ឡែក បន្តមានសកម្មភាពជាក់ស្តែងថែមទៀតក្នុងសកម្មភាពជួយឧបត្ថម្ភមនុស្ស ធម៌នៅវៀត ណាម។

        អញ្ជើញឆ្លើយតបវិញ ប៉ាស្ទ័រ Franklin Graham បានអះអាងថា គោរព្វនិង គាំទ្រជានិច្ចការកសាងទំនាក់ទំនងយ៉ាងល្អប្រសើជាមួយ វៀតណាម បន្តបង្កើន រាល់សកម្មភាពជួយឧបត្ថម្ភមនុស្សធម៌ និងជម្រុញកិច្ចសហប្រតិបត្តិការ ជួបសន្ទ នាស្តីពីបញ្ហាសាសនា ជំនឿសាសនារវាងប្រទេសទាំងពីរ រួមចំណែកជម្រុញកិច្ច សហប្រតិបត្តិការវៀតណាម-អាមេរិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ