ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha ជួបពិភាក្សាជាមួយថ្នាក់ដឹកនាំជប៉ុនមួយចំនួន

(VOVWORLD) - នៅក្នុងជំនួបទាំងនេះ ថ្នាក់ដឹកនាំជប៉ុនបានអះអាងនូវសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការ ជាមួយវៀតណាម ដោយបានខិតខំប្រឹងប្រែងជំរុញកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរឱ្យអភិវឌ្ឍន៍កាន់តែខ្លាំងក្លាថែមទៀត។ 
ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha ជួបពិភាក្សាជាមួយថ្នាក់ដឹកនាំជប៉ុនមួយចំនួន - ảnh 1ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha ជួបជាមួយប្រធានសភាជាន់ទាបជប៉ុន Hosoda Hiroyuki (រូបថត៖ Bui Hung/VOV)

នារសៀលថ្ងៃទី៣ ខែមីនា ក្នុងក្របខ័ណ្ឌនៃសន្និសីទថ្នាក់រដ្ឋមន្ត្រីស្តីពីសហគមន៍ បំភាយឧស្ម័នសូន្យអាស៊ី (AZEC) នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha បានជួបពិភាក្សាការងារជាមួយប្រធានសភាជាន់ទាបជប៉ុន លោក Hosoda Hiroyuki, ជួបជាមួយលោកប្រធានសហភាពសភាមិត្តភាពជប៉ុន-វៀតណាម Nikai Toshihiro, ជួបជាមួយរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្ម Nishimura Yasutoshi និងសមាជិកសភាគណបក្សប្រជាធិបតេយ្យសេរីមួយចំនួនក្នុងវិស័យបរិស្ថាន។

នៅក្នុងជំនួបទាំងនេះ ថ្នាក់ដឹកនាំជប៉ុនបានអះអាងនូវសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការជាមួយវៀតណាម ដោយបានខិតខំប្រឹងប្រែងជំរុញកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរឱ្យអភិវឌ្ឍន៍កាន់តែខ្លាំងក្លាថែមទៀត។ ក្នុងជំនួបជាមួយរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha បានអះអាងថា ការដែលវៀតណាមបញ្ជូនគណៈប្រតិភូមកចូលរួមសន្និសីទនេះ គឺជាការបង្ហាញពីភាពវិជ្ជមាន និងកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលជប៉ុន ក្នុងការអនុវត្តគោលដៅនៃការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ និងក្នុងពេលជាមួយគ្នានេះ គាំទ្រដល់គំនិតផ្តួចផ្តើម និងគោលនយោបាយរបស់រដ្ឋាភិបាលជប៉ុន ក្នុងការជំរុញកិច្ចសហប្រតិបត្តិការកសាងសហគមន៍អាស៊ីស្តីពីការកាត់បន្ថយការបំភាយឧស្ម័នកាបូនិក ការធានាសន្តិសុខថាមពល និងការអភិវឌ្ឍប្រកបដោយចីរភាព។

ក្នុងជំនួបជាមួយសមាជិកសភាទទួលបន្ទុកផ្នែកបរិស្ថាន ឧបនាយករដ្ឋមន្ត្រីលោក Tran Hong Ha បានវាយតម្លៃខ្ពស់លើការគាំទ្ររបស់ជប៉ុនចំពោះវិស័យបរិស្ថានរបស់វៀតណាម ដោយទន្ទឹងរង់ចាំការបន្តទទួលបានការគាំទ្រនេះនាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ