ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha ទទួលជួបអនុប្រធានជាន់ខ្ពស់ក្រុមហ៊ុន Walmart Group នៃសហរដ្ឋអាមេរិក

(VOVWORLD) - នាព្រឹកថ្ងៃទី១២ ខែកញ្ញា នៅទីស្នាក់ការរដ្ឋាភិបាល ឧបនាយករដ្ឋមន្ត្រីលោក Tran Hong Ha បានទទួលជួបអនុប្រធានជាន់ខ្ពស់នៃក្រុមហ៊ុន Walmart Group (សហរដ្ឋអាមេរិក) លោក Avaneesh Gupta។ 
ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha ទទួលជួបអនុប្រធានជាន់ខ្ពស់ក្រុមហ៊ុន Walmart Group នៃសហរដ្ឋអាមេរិក - ảnh 1ឧបនាយករដ្ឋមន្ត្រី Tran Hong Ha បានទទួលលោក Avaneesh Gupta អនុប្រធានជាន់ខ្ពស់នៃក្រុមហ៊ុន Walmart Group នៃសហរដ្ឋអាមេរិក (រូបថត៖ VGP/MK)

នៅក្នុងជំនួបនេះ ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha សង្ឃឹមថា ក្រុមហ៊ុនផលិត និងអ្នកផ្គត់ផ្គង់របស់វៀតណាម រួមជាមួយនឹងសាជីវកម្មលក់រាយឈានមុខគេរបស់អាមេរិក ដូចជា Walmart នឹងបង្កើតបានជា "ប្រព័ន្ធអេកូឡូស៊ី" ប្រកបដោយសមកាលកម្មនិងនិរន្តរភាព ដោយប្តេជ្ញាចិត្តរយៈពេលវែងក្នុងការចែករំលែកអត្ថប្រយោជន៍ពីខ្សែសង្វាក់ផ្គត់ផ្គង់ទំនិញប្រើប្រាស់។ ទាក់ទិននឹងការអភិវឌ្ឍន៍ដ៏ខ្លាំងក្លានៃ e-commerce នៅវៀតណាម លោកឧបនាយករដ្ឋមន្ត្រីបានអះអាងថា រដ្ឋាភិបាលវៀតណាមកំពុងបន្តដឹកនាំក្រសួង ស្ថាប័ននានា ដើម្បីបង្កើតបទប្បញ្ញត្តិ និងស្តង់ដារ សំដៅធានាសុវត្ថិភាព និងសិទ្ធិរបស់អ្នកប្រើប្រាស់នៅពេលចូលរួមក្នុងប្រតិបត្តិការលើទីផ្សារនេះ។

រីឯខ្លួនវិញ លោក Avaneesh Gupta បានអះអាងថា គោលនយោបាយឧបត្ថម្ភរបស់រដ្ឋាភិបាលវៀតណាម បានបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ក្រុមហ៊ុន Walmart ក្នុងការបង្កើត និងដំណើរការសង្វាក់ផលិតកម្ម និងផ្គត់ផ្គង់ទំនិញសម្រាប់នាំចេញទៅកាន់ទីផ្សារពិភពលោកដោយរលូន។ ថ្នាក់ដឹកនាំក្រុមហ៊ុន Walmart បានសម្តែងនូវបំណងចង់បន្តគាំទ្រដល់ក្រុមហ៊ុនផលិត និងអ្នកផ្គត់ផ្គង់វៀតណាមក្នុងការបង្កើតតំបន់វត្ថុធាតុដើមក្នុងស្រុក ប្រកបដោយគុណភាព និងតម្លៃសមស្រប លើកកម្ពស់ឌីជីថលនីយកម្មនៃដំណើរការផលិតកម្ម ដើម្បីលើកកំពស់ផលិតភាព ធានាលក្ខខណ្ឌការងារសម្រាប់កម្មករ បង្កើនការតាមដាននៃប្រភពដើមទំនិញ...។ ក្រៅពីនេះ  Walmart ចង់ភ្ជាប់ និងទាក់ទាញសហគ្រាសធុនតូច និងមធ្យមរបស់វៀតណាម ចូលរួមក្នុងបណ្តាញ e-commerce របស់ក្រុមដែលមានអ្នកប្រើប្រាស់ប្រហែល ១២០ លាននាក់នេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ