ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha អញ្ជើញទៅសាកសួរសុខទុក្ខ និងលើកទឹកចិត្តដល់កងកម្លាំងកំពុងបំពេញការងារនៅរដ្ឋធានីក្នុងអំឡុងបុណ្យតេត

(VOVWORLD) - លោកឧបនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា បក្ស រដ្ឋ តែងតែយកចិត្តទុកដាក់ និងចំណាយប្រភពធនធានជាច្រើនសម្រាប់ការងារសន្តិសុខសង្គម; កៀរគរការចូលរួមរបស់អង្គការ សហជីព និងបុគ្គលទូទាំងសង្គម ដោយមានគោលដៅ “មិនទុកចោលនរណាម្នាក់នៅពីក្រោយឡើយ”។

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha អញ្ជើញទៅសាកសួរសុខទុក្ខ និងលើកទឹកចិត្តដល់កងកម្លាំងកំពុងបំពេញការងារនៅរដ្ឋធានីក្នុងអំឡុងបុណ្យតេត - ảnh 1ឧបនាយករដ្ឋមន្ត្រី Tran Hong Ha ជូនពរបុណ្យតេតដល់ជនចាស់ជរាគ្មានទីពឹងនៅមជ្ឈមណ្ឌលគាំពារសង្គម  (រូបថត៖ Van Diep/TTXVN)

នារសៀលថ្ងៃទី ៨ ខែកុម្ភៈ ពោលគឺថ្ងៃទី ២៩ នៃបុណ្យចូលឆ្នាំថ្មី ឆ្នាំ ២០២៤ ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha បានអញ្ជើញទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីដល់កម្មាភិបាល កម្មករ កម្មការិនី ជនចាស់ជរា និងប្អូនៗកុមារនៅមជ្ឈមណ្ឌលគាំពារសង្គមហាណូយ; កម្មាភិបាល និងយុទ្ធជននៃនាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គីភ័យ និងសង្គ្រោះ (ប៉ូលិសក្រុងហាណូយ); វេជ្ជបណ្ឌិត គិលានុបដ្ឋាយិកា និងអ្នកជំងឺនៅមន្ទីរពេទ្យជំងឺមហារីកហាណូយ។ លោកឧបនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា បក្ស រដ្ឋ តែងតែយកចិត្តទុកដាក់ និងចំណាយប្រភពធនធានជាច្រើនសម្រាប់ការងារសន្តិសុខសង្គម; កៀរគរការចូលរួមរបស់អង្គការ សហជីព និងបុគ្គលទូទាំងសង្គម ដោយមានគោលដៅ “មិនទុកចោលនរណាម្នាក់នៅពីក្រោយឡើយ”។

នៅល្ងាចថ្ងៃដដែល លោកឧបនាយករដ្ឋមន្ត្រីបានអញ្ជើញអុជធូបនៅស្តូបព្រះមហា ក្សត្រ Ly Thai To និងបេតិកភណ្ឌវិហារ Ngoc Son។ លោកក៏បានអញ្ជើញពិនិត្យទីតាំងបាញ់កាំជ្រួចនៅតំបន់ជុំវិញបឹង Hoan Kiem ហើយនៅទីនេះ លោកឧបនាយករដ្ឋមន្ត្រីបានស្នើឱ្យអង្គភាពអនុវត្តភារកិច្ចរបស់ខ្លួនស្របតាមនីតិវិធី និងបទប្បញ្ញត្តិធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ក្នុងរដ្ឋធានី ដោយធានាថា ប្រជាជនរដ្ឋធានីគ្រប់រូប អាចរីករាយជាមួយនឹងការបាញ់កាំជ្រួចសិល្បៈបង្កប់សារជាច្រើនអំពី ឆ្នាំថ្មីប្រកបដោយសន្តិភាព និងជោគជ័យគ្រប់ភារកិច្ច៕

ប្រតិកម្មទៅវិញ

ផ្សេងៗ