ឧបនាយករដ្ឋមន្ត្រី លោក Tran Luu Quang ជួបពិភាក្សាជាមួយឧបនាយករដ្ឋមន្ត្រីអេស្ប៉ាញ
(VOVWORLD) - ក្នុងជំនួបនេះ ថ្នាក់ដឹកនាំទាំងពីរបានអះអាងនូវការប្តេជ្ញាចិត្តក្នុងការនាំយកទំនាក់ទំនង “ភាព ជាដៃគូយុទ្ធសាស្ត្រឆ្ពោះទៅអនាគត” ឱ្យកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាព សក្តិសម នឹងសក្តានុពល និងបំណងប្រាថ្នារបស់ប្រទេសទាំងពីរ។
ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅអេស្ប៉ាញ នាថ្ងៃទី ៣ មិនា ឧបនា យករដ្ឋមន្ត្រី លោក Tran Luu Quang បានអញ្ជើញជួបសន្ទនាជាមួយឧបនាយករដ្ឋមន្ត្រីទីមួយនៃប្រទេសអេស្ប៉ាញ លោក Nadia Calviño។ ក្នុងជំនួបនេះ ថ្នាក់ដឹកនាំទាំងពីរបានអះអាងនូវការប្តេជ្ញាចិត្តក្នុងការនាំយកទំនាក់ទំនង “ភាពជាដៃគូយុទ្ធសាស្ត្រឆ្ពោះទៅអនាគត” ឱ្យកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាព សក្តិសម នឹងសក្តានុពល និងបំណងប្រាថ្នារបស់ប្រទេសទាំងពីរ។ វៀតណាម និងអេស្ប៉ាញបានឯកភាពបង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់; អនុវត្តប្រកបដោយប្រសិទ្ធ ភាពនូវយន្តការសហប្រតិបត្តិការទ្វេភាគី ឯកភាពអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - សហភាពអឺរ៉ុប (EVFTA) ខិតខំបង្កើនទំហំពាណិជ្ជកម្មឡើងដល់ ៥ ពាន់លានដុល្លារ។
មុននោះ នាថ្ងៃទី ២ ខែមីនា នៅទីស្នាក់ការរបស់អង្គការទេសចរណ៍ពិភពលោក (UNWTO) ក្នុងទីក្រុង Madrid ឧបនាយករដ្ឋមន្ត្រី លោក Tran Luu Quang បានជួបពិភាក្សាការងារជាមួយលោកស្រី Zoritsa Urosevic - នាយិការប្រតិបត្តិ UNWTO។ ភាគីទាំងពីរបានពិភាក្សាអំពីវិធានការមួយចំនួន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងវៀតណាម និង UNWTO។ ជាមួយគ្នានោះ UNWTO បានចាត់ទុកលទ្ធភាពនៃការរៀបចំព្រឹត្តិការណ៍អន្តរជាតិដ៏ធំមួយនៅវៀតណាម នៅចុងឆ្នាំ ២០២៣ ហើយបានអះអាងថា នឹងបន្តគាំទ្រនិងរួមដំណើរជាមួយវៀតណាមក្នុងការស្តារនិងអភិវឌ្ឍន៍វិស័យទេសចរណ៍ឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាព៕