ឧបនាយករដ្ឋមន្ត្រី លោក Trinh Dinh Dung ចូលរួមពិធីបើកកម្មវិធីបណ្តុះបណ្តាលអ្នកប្រឹក្សាវៀតណាម

(VOVWORLD) - នាព្រឹកថ្ងៃទី ១៧ ខែមេសា នៅរដ្ឋធានីហាណូយ បានប្រព្រឹត្តទៅកម្មវិធីសហប្រតិបត្តិការលើការបណ្តុះបណ្តាលអ្នកប្រឹក្សាវៀតណាមរវាងក្រសួងឧស្សាហកម្ម-ពាណិជ្ជកម្មវៀតណាម និងសម្ព័ន្ធក្រុមហ៊ុន Samsung ។
ឧបនាយករដ្ឋមន្ត្រី លោក Trinh Dinh Dung ចូលរួមពិធីបើកកម្មវិធីបណ្តុះបណ្តាលអ្នកប្រឹក្សាវៀតណាម - ảnh 1ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Trinh Dinh Dung  

ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Trinh Dinh Dung បានសង្កត់ធ្ងន់ថា ឧស្សាហកម្មជំនួយគឺជាវិស័យមួយដែលរដ្ឋាភិបាលវៀតណាមយកចិត្តទុកដាក់ពិសេស និងផ្តោតសំខាន់លើការអភិវឌ្ឍផងដែរ។ លោក Trinh Dinh Dung បានបញ្ជាក់ច្បាស់ថា៖

“ខ្ញុំសូមបញ្ជាក់ពីសារលិខិតរបស់រដ្ឋាភិបាលវៀតណាមក្នុងការដោះស្រាយរាល់វិធានការ ដើម្បីជម្រុញការអភិវឌ្ឍកំណើនលើវិស័យឧស្សាហកម្មជំនួយនៅវៀតណាម ព្រមទាំង លើកកំពស់តម្លៃបន្ថែមនៃបណ្កាផលិតផលដែលផលិតនៅវៀតណាម និង លើកស្ទួយ សមត្ថភាពក្នុងការប្រកួតប្រជែងរបស់ខឿនសេដ្ឋកិច្ចវៀតណាមផងដែរ។”

ទន្ទឹមនឹងនេះ លោក Trinh Dinh Dung បានស្នើឲ្យក្រុមហ៊ុន Samsung បន្តជួយគាំទ្រយ៉ាងជាក់ស្តែងក្នុងការបណ្ដុះបណ្ដាលនិងផ្ទេរបច្ចេកវិទ្យាដើម្បីបង្កើតលក្ខណៈងាយស្រួលសម្រាប់សហគ្រាសឧស្សាហកម្មជំនួយរបស់វៀតណាមដើម្បីក្លាយទៅជាអ្នកផ្គត់ផ្គង់វត្ងុធាតុដើម និងគ្រឿងបន្លាស់ឲ្យក្រុមហ៊ុន Samsungផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ