ឧបនាយករដ្ឋមន្ត្រី លោក Trinh Dinh Dung ៖ រដ្ឋាភិបាលបន្តរួមដំណើរជាមួយ PVN

(VOVWORLD) -នាព្រឹកថ្ងៃទី១២មករា ឧបនា យករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Trinh Dinh Dung បានអញ្ជើញថ្លែងមតិបញ្ជាណែនាំនៅក្នុងសន្និសីទបូកសរុបការងារឆ្នាំ២០១៧ និងអនុវត្តផែនការឆ្នាំ២០១៨របស់សម្ព័ន្ធក្រុមហ៊ុនប្រេងឧស្ម័នវៀតណាម (PVN)។ 
ឧបនាយករដ្ឋមន្ត្រី លោក Trinh Dinh Dung ៖ រដ្ឋាភិបាលបន្តរួមដំណើរជាមួយ PVN - ảnh 1ទិដ្ឋភាពនៃសន្និសីទ (រូបថតៈ Huy Hùng/TTXVN) 

លោកឧបនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា ក្នុងលក្ខណៈដែលនៅមានការលំបាកជាច្រើននោះ ប៉ុន្តែផ្នែកប្រេងឧស្ម័ននៅខិតខំបប្រឹងប្រែងសម្រេចទាំងស្រុងនូវគោលដៅផលិតកម្មដែលរដ្ឋាភិបាលប្រគល់។

        លោក Trinh Dinh Dung បានសំណូមពរថា ក្នុងឆ្នាំ២០១៨ PVN គប្បីសម្របខ្លួនជាមួយរាល់ការលំបាក ជាពិសេស PVN គប្បីផ្តោតសំ ខាន់លើការរៀបចំឡើងវិញលើគ្រប់វិស័យក្បាលម៉ាស៊ីនគ្រប់គ្រងដោយស្រេច បាច់ ព្រមទាំងជម្រុញការអនុវត្តបច្ចេក វិទ្យា៤.០ទៅក្នុងសកម្ម ភាពផលិតកម្ម ធានាការអភិវឌ្ឍប្រកបដោយនិរន្តរភាព៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ