ឧបនាយករដ្ឋមន្ត្រី លោក Truong Hoa Binh អញ្ជើញបំពេញទស្សនកិច្ចការងារនៅខេត្ត Thai Binh
(VOVWORLD) -នាថ្ងៃទី២២ធ្នូ ក្រុមការងារដឹក នាំដោយឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍រដ្ឋាភិ បាល លោក Truong Hoa Binh បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Thai Binh ។
ឧបនាយករដ្ឋមន្ត្រី លោក Truong Hoa Binh អញ្ជើញជួបធ្វការជាមួយថ្នាក់ដឹកនាំខេត្ត Thai Binh |
អញ្ជើញថ្លែងមតិក្នុងពិធី លោក Truong Hoa Binh បានស្នើឲ្យខេត្ត Thai Binh ត្រូវដាក់ចេញនូវ ភារកិច្ច ដំណោះស្រាយជាក់ស្តែង ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ចឆ្នាំ២០១៨។ លោកឧបនាយករដ្ឋមន្ត្រីបានស្នើឲ្យខេត្ត Thai Binh បន្តកែលំអបរិយា កាស ធ្វើអាជីវកម្ម លើកកំពស់ប្រសិទ្ធភាពប្រកួតប្រជែង ធ្វើវិសោធន កម្មនិងបំពេញបន្ថែមនូវយន្តការគោលនយោបាយមួយចំនួន សំដៅទាក់ទាញ សហ គ្រាសធ្វើការវិនិយោគប្រកបដោយប្រ សិទ្ធិភាពនៅតំបន់។
ក្នុងថ្ងៃដដែល លោក Truong Hoa Binh និងក្រុមការងារបានអញ្ជើញទៅបំពេញ ទស្សនកិច្ចនៅក្រុមហ៊ុនចំកាត់អគ្គិសនី Aidi និងទស្សនាក្រុមហ៊ុនភាគហ៊ុន Damsan នៅមណ្ឌលឧស្សាហកម្ម Gia Le ស្រុក Dong Hung ខេត្ត Thai Binh ផងដែរ៕