ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam បានចូលរួមពិធីបើកមហោស្រពវប្បធម៌ កីឡានិងទេសចរណ៍ជនជាតិចាមទូទាំងប្រទេស
(VOVWORLD) - នាល្ងាចថ្ងៃទី ១៩ ខែសីហា នៅទីក្រុង Tuy Hoa ខេត្ត Phu Yen ឧបនាយករដ្ឋមន្ត្រីលោក Vu Duc Dam បានអញ្ជើញចូលរួមនិងថ្លែងមតិនៅឯពិធីបើកមហោស្រពវប្បធម៌ កីឡានិងទេសចរណ៍ជនជាតិចាម លើកទី ៥ ឆ្នាំ ២០១៩។
ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam អញ្ជើញថ្លែងក្នុងពិធី |
ដោយប្រធានបទ “អភិរក្សវប្បធម៌ជនជាតិចាមដោយផ្សារភ្ជាប់ជាមួយការអភិវឌ្ឍន៍ទេសចរណ៍”នោះ “មហោ ស្រពវប្បធម៌ កីឡានិងទេសចរណ៍ជនជាតិចាមលើកទី ៥ ឆ្នាំ ២០១៩” បានទាក់ទាញការចូលរួមរបស់សិល្បករ សិល្បការិនី និងតន្ត្រីករ ជាង ២.០០០ នាក់ មកពីខេត្តនិងក្រុងចំនួន ៩ នៃតំបន់ភាគខាងត្បូងនិងខាងត្បូងប៉ែកកណ្តាលផងដែរ។
ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្រ្តីលោក Vu Duc Dam បានអះអាងថា ឆ្លងកាត់ការរៀបចំ ចំនួន ៥ លើករួចមកហើយនោះ មហោស្រពវប្បធម៌ កីឡានិងទេសចរណ៍ជនជាតិចាម ពិតជាបានក្លាយជាសកម្មភាពដ៏មានអត្ថន័យយ៉ាងជ្រាលជ្រៅទាំងខាងនយោបាយនិងវប្បធម៌។ មហោស្រពនេះ ជាឱកាសសម្រាប់ជនរួមជាតិចាម នៅតាមបណ្តាតំបន់ ជួបប្រាស្រ័យ ផ្លាស់ប្តូរបទពិសោធន៍ បង្កើនការយល់ដឹងនិងស្មារតីទទួលខុសត្រូវក្នុងការថែរក្សាវប្បធម៌ប្រពៃណីនិងពង្រឹងកម្លាំងមហាសាមគ្គីជនជាតិទាំងមូលផងដែរ។ នេះក៏ជាឱកាសដើម្បីណែនាំ និងលើកកម្ពស់ គុណតម្លៃវប្បធម៌ដ៏វិសេសវិសាលរបសើជនជាតិចាម ជាមួយប្រជាជនទូទាំងប្រទេសក៏ដូចជាមិត្តភក្តិអន្តរជាតិ ដើម្បីរួមចំណែកជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចទេសចរណ៍ក្នុងតំបន់។
លោក Vu Duc Dam បានមានប្រសាសន៍ថា៖ “ពិធីបុណ្យនេះក៏ដូចជាសកម្មភាពជាក់ស្តែងនានា ដើម្បីបង្កើនការផ្លាស់ប្តូររួមទាំង អភិរក្សនិងពង្រីកនូវបេតិកភណ្ឌវប្បធម៌របស់ក្រុមជនជាតិភាគតិចគឺពិតជាចាំបាច់ណាស់ ដែលត្រូវបានរៀបចំដ័ទូលំទូលាយជាបន្ត។ ធ្វើដូច្នេះ ដើម្បីប្រជាជនទាំងអស់គ្នាអាចចូលរួមរីករាយជាមួយតម្លៃវប្ប ធម៌នៃសមិទ្ធិផលអភិវឌ្ឍន៍”។
នាថ្ងៃដដែលនៅស្រុក Dong Hoa (ខេត្ត Phu Yen) ឧបនាយករដ្ឋមន្រ្តី លោក Vu Duc Dam និងគណៈប្រតិភូរដ្ឋាភិបាល បានចុះសួរសុខទុក្ខនិងប្រគល់អំណោយដល់ជនរងគ្រោះដោយជាតិគីមីពុល ចំនួន ១០០ នាក់ នៅស្រុកចំនួន ២ គឺ Dong Hoa និង Tay Hoa ផងដែរ៕