ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam អញ្ជើញជួបធ្វើការជាមួយអង្គភាពមួយចំនួន

(VOVWORLD) -នាថ្ងៃទី២៣ខែកុម្ភៈ នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Vu Duc Dam បានអញ្ជើញជួបធ្វើការជាមួយសមាគមវេជ្ជសាស្ត្រវៀតណាមនិង មជ្ឈឹមសមាគមកាកបាទក្រហមវៀតណាម។
ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam អញ្ជើញជួបធ្វើការជាមួយអង្គភាពមួយចំនួន - ảnh 1 ឧបនាយករដ្ឋមន្ត្រីលោក Vu Duc Dam អញ្ជើញជូនផ្ការបស់នាយករដ្ឋមន្ត្រីជូនពរគ្រូពេទ្យ

ក្នុងជំនួបធ្វើការជាមួយសមាគមវេជ្ជសាស្ត្រវៀតណាម លោក Vu Duc Dam បាន ផ្ញើសេចក្តីជូនពរឆ្នាំថ្មី ដល់កម្មាភិបាល កម្មករនិយោជិក សមាជិកនៃសមាគមទាំងអស់ និងគ្រូពេទ្យក្នុងឱកាសនៃទិវាគ្រូពេទ្យ វៀតណាម (ថ្ងៃទី២៧ខែកុម្ភៈ)។ លោក Vu Duc Dam បានស្នើថា នាពេលខាងមុខ សមាគមវេជ្ជសាស្ត្រវៀតណាម គប្បីរួមសហការ ជាមួយក្រសួងសុខាភិបាល បន្តបង្កើនចំនួនសមាជិក លើកកំពស់គុណភាពរបស់ ទស្សនាវដ្តីវេជ្ជសាស្ត្រវៀតណាម និងបង្កើនថែមទៀតសកម្មភាព សហប្រតិបត្តិការ អន្តរជាតិ។

        អញ្ជើញជួបធ្វើការជាមួយសមាគមកាកបាទក្រហមវៀតណាម លោក Vu Duc Dam បានវាយតម្លៃខ្ពស់ ចំពោះរាល់លទ្ធផលដែលសមាគមទទួលបាននាពេលកន្លងទៅ។ នាពេលខាងមុខ មជ្ឈឹមសមា គមគប្បីពង្រីកនូវលទ្ធផលដែលទទួលបាននិងបន្ត អនុវត្តន៍រាល់សកម្ម ភាពជាក់ស្តែង ជាពិសេសគឺចលនាបរិចាគឈាមស្ម័គ្រចិត្ត ដើម្បីរូម ចំណែកកសាងសង្គមសុខសាន្តត្រានសម្រាប់ប្រជាជនគ្រប់រូប៕

ប្រតិកម្មទៅវិញ

ផ្សេងៗ