ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue ចូលរួមបណ្តាសកម្មភាពនៅ WEF 2018

(VOVWORLD) -នាព្រឹកថ្ងៃទី២៣មករា នៅ Davos ប្រទេសស្វីស សកម្មភាពនៃសន្និសីទប្រចាំឆ្នាំលើកទី ៤៨នៃវេទិកាសេដ្ឋកិច្ចពិភព លោក (WEF 2018) ចាប់ផ្តើមប្រព្រឹត្តទៅ។ 


ក្រៅពីចូលរួមពិធី បើកសន្និសីទ WEF Davos 2018 នេះ ឧបនា យករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមលោក Vuong Dinh Hue ថែមទាំងបានចូលរួមនិងអញ្ជើញថ្លែងបទសន្ទរកថាសំខាន់នៅសម័យប្រជុំក្រុម យុទ្ធសាស្ត្រតំបន់អាស៊ានទៀតផង។

        គោលដៅនៃសន្និសីទ WEF Davos ឆ្នាំនេះ គឺបង្កើនកិច្ចសហប្រតិ បត្តិការធ្វើសកម្មភាព លើកកំពស់ផលប្រយោជន៍រួម សំដៅជម្រុញការអភិវឌ្ឍនិរន្តរភាពនិងគ្របដណ្តប់។

        នៅខាងក្រៅសន្និសីទ ក្នុងជំនួបរវាងលោក Vuong Dinh Hue ជាមួយសមាជិកក្រុម ប្រឹក្សាសហព័ន្ធរុស្ស៊ី Johann Ammann ភាគីទាំងពីរបានឯកភាពបង្កើនកិច្ចសហប្រតិបត្តិការ លើបណ្តាវេទិកាពហុភាគី ក៏ដូចជាជម្រុញការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) រវាងវៀតណាមជាមួយសម្ព័ន្ធសមាគមពាណិជ្ជកម្មសេរីអឺរ៉ុប (EFTA)។

        ក្នុងជំនួបជាមួយអនុប្រធានសកលលោកសម្ព័ន្ធក្រុមហ៊ុន Qualcomm ឧបនាយករដ្ឋ មន្ត្រី លោក Vuong Dinh Hue បានស្វាគមន៍ ចំពោះការរួមចំណែកសកម្មទៅក្នុងការអភិវឌ្ឍ បច្ចេកវិទ្យានិងហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ចល័តនៅវៀតណាម ព្រមទាំងចែករំលែក បទពិសោធន៍អំពីការផ្លាស់ប្តូរថ្មី ច្នៃប្រឌិត អភិវឌ្ឍន៍ប្រភពធនធានមនុស្សផ្នែកទូរគមនាគមន៍ ឆ្លើយតបនឹងតម្រូវការនៃបដិវត្តន៍ឧស្សាហកម្មលើកទី៤និងអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថលនៅ វៀតណាម៕


ប្រតិកម្មទៅវិញ

ផ្សេងៗ