ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue ជួបធ្វើការជាមួយថ្នាក់ដឹកនាំអង្គការអន្តរជាតិនៅស្វីស

(VOVWORLD) -នាថ្ងៃទី១៤កញ្ញា ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Vuong Dinh Hue បានអញ្ជើញជួបសន្ទនាជាមួយអគ្គលេខាធិការសន្និសីទអង្គការសហប្រជា ជាតិទទួលបន្ទុកពាណិជ្ជកម្មនិងអភិវឌ្ឍន៍ UNCTAD ចូលរួមនិងថ្លែងមតិនៅ សម័យប្រជុំលើកទី៦៤ នៃគណៈកម្មាធិការពាណិជ្ជកម្មនិងអភិវឌ្ឍន៍របស់ UNCTAD និងមានជំនួបធ្វើការជាមួយថ្នាក់ដឹកនាំអង្គការអន្តរជាតិមួយចំនួនដែល មានទីស្នាក់នៅក្រុងហ្សឺណែវ។
ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue ជួបធ្វើការជាមួយថ្នាក់ដឹកនាំអង្គការអន្តរជាតិនៅស្វីស - ảnh 1ឧបនាយករដ្ឋមន្រ្តី លោក Vuong Dinh Hue ថ្លែងមតិនៅក្នុងកិច្ចប្រជុំរបស់ UNCTAD 

ក្នុងជំនួបជាមួយអគ្គលេខាធិការសន្និសីទអង្គការសហប្រជាជាតិទទួល បន្ទុកពាណិជ្ជកម្មនិងអភិវឌ្ឍន៍ UNCTAD លោក Vuong Dinh Hue បានសង្កត់ ធ្ងន់ថា រដ្ឋាភិបាលវៀតណាមគាំទ្ររៀបវារៈរបស់ UNCTAD សម្រាប់កម្មវិធីនិង ផែនការជាក់ស្តែងសំដៅជម្រុញប្រព័ន្ធពាណិជ្ជកម្មអន្តរជាតិគ្មានការរើសអើងនិង បំរើការអភិវឌ្ឍន៍។

        អញ្ជើញថ្លែងមតិក្នុងសម័យប្រជុំលើកទី៦៤នៃគណៈកម្មាធិការពាណិជ្ជកម្ម និងអភិវឌ្ឍន៍របស់ UNCTAD លោក Vuong Dinh Hue បានអំពាវនាវឲ្យ UNCTAD ក៏ដូចជាបទបញ្ញត្តិនានារបស់អង្គការសហប្រជាជាតិ ដើម្បីលើកកំពស់ ប្រសិទ្ធភាពសកម្មភាព ពង្រឹងក្បាលម៉ាស៊ីនក៏ដូចជាបង្កើនការជួយឧបត្ថម្ភប្រទេស កំពុងអភិវឌ្ឍន៍។

        ក្នុងជំនួបធ្វើការជាមួយថ្នាក់ដឹកនាំអង្គការអន្តរជាតិប្រចាំទីក្រុង ហ្សឺណែវទាំង១០ លោក Vuong Dinh Hue មានគោលបំណងថា អង្គការអន្តរជាតិទាំងអស់នេះ នឹងបន្តកិច្ចសហប្រតិបត្តិការជាមួយ វៀតណាមក្នុងកិច្ចការកសាងនិងអភិវឌ្ឍន៍ប្រ ទេសជាតិ។  នារសៀលថ្ងៃដដែល ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue បានអញ្ជើញទទួលជួបជាមួយប្រធានវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) លោក Claus Schwab និងនាយកប្រតិបត្តិ WEF លោក Philip Rosler។

    នាយប់ថ្ងៃដដែល នៅទីស្នាក់ការអង្គការសហប្រជាជាតិប្រចាំទីក្រុង ហ្សឺណែវ លោក Vuong Dinh Hue បានអញ្ជើញចូលរួមនិងថ្លែងមតិនៅក្នុងពិធីរំលឹកខួប លើកទី៤០នៃទិវាវៀតណាមចូលរួមអង្គការសហប្រជាជាតិនិងរយៈពេល៧២ឆ្នាំ នៃទិវាបុណ្យឯករាជ្យជាតិវៀតណាមផង ដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ