ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue ជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតខេត្ត Ha Tinh
(VOVWORLD) -អនុវត្តតាមកម្មវិធីជួបប្រា ស្រ័យជាមួយអ្នកបោះឆ្នោត មុននឹងកិច្ចប្រជុំលើកទី៤ រដ្ឋ សភាវៀតណាមនីតិកាលទី១៤ នោះ ក្នុងរយៈពេល២ថ្ងៃគឺថ្ងៃទី៣០កញ្ញានិង ទី១តុលា ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue រួមជាមួយក្រុមការងារសមាជិកសភា ខេត្ត Ha Tinh បានទៅជួបសំណេះសំណាលជាមួយអ្នកបោះឆ្នោតនៅស្រុក Huong Son និងស្រុក Nghi Xuan។
ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue ជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតខេត្ត Ha Tinh |
នៅទីនេះ លោក Vuong Dinh Hue បានផ្តល់ព័ត៌មាន ស្តីពីស្ថាន ភាពសេដ្ឋកិច្ចសង្គមរបស់វៀតណាម នារយៈពេល៩ខែកន្លងទៅ ដែលក្នុង នោះកំណើន GDP គឺកើនខ្ពស់ប៉ុន្តែអតិផរណាគឺទាបណាស់។ ទន្ទឹមជាមួយគ្នា នោះ ទុនវិនិយោគពីបរទេស (ទាំងផ្ទាល់និងប្រយោល )គឺទទួលបានលទ្ធផលខ្ពស់បំ ផុតក្នុងរយៈពេល២០ឆ្នាំកន្លងទៅ ពោល គឺទទួលបានកម្រិត២៥ពាន់លានដុល្លារ អាមេរិក៕