ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue ទទួលជួបជាមួយអនុប្រធានសម្ព័ន្ធក្រុមហ៊ុន Misubishi Motors

(VOVWORLD) -នារសៀលថ្ងៃទី១៥មករា នៅក្នុងពិធីទទួលជួបជាមួយ Kozo Shiraji អនុប្រ ធាន សម្ព័ន្ធក្រុមហ៊ុន Misubishi Motors នោះ ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Vuong Dinh Hue បានស្វាគមន៍ចំពោះការដែលសម្ព័ន្ធក្រុមហ៊ុនបានអនុវត្ត ផែនការកសាងរោងចក្រផលិតរថយន្តទី២នៅវៀត ណាម។
ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue ទទួលជួបជាមួយអនុប្រធានសម្ព័ន្ធក្រុមហ៊ុន Misubishi Motors - ảnh 1

ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue ទទួលជួបជាមួយអនុប្រធានសម្ព័ន្ធក្រុមហ៊ុន Misubishi Motors លោក Kozo Shiraji

យោងតាមលោក Vuong Dinh Hue ការបើកទូលាយរោងចក្រផលិតរថយន្តនៅវៀតណាមរបស់ Misubishi Motors បានរួមចំណែកអនុវត្តយុទ្ធសាស្ត្រឧស្សាហូបនីយកម្មរបស់វៀតណាមក្នុងក្របខ័ណ្ឌ សហប្រតិបត្តិការវៀតណាម - ជប៉ុន ឆ្ពោះទៅឆ្នាំ២០២០ ទស្សនវិស័យដល់ ឆ្នាំ២០៣០។ លោកឧបនាយករដ្ឋមន្ត្រីបានអះអាងថា វៀតណាមនឹងបង្កលក្ខណៈងាយ ស្រួលសម្រាប់វិនិយោគិនបរទេស ក្នុងនោះមានវិនិយោគិនជប៉ុននិងសម្ព័ន្ធក្រុមហ៊ុន Misubishi Motors មកធ្វើការវិនិយោគផងដែរ។

        រីឯខ្លួនវិញ លោក Kozo Shiraji បានឲ្យដឹងថា វៀតណាមជាទីផ្សារ ពោរពេញទៅ ដោយសក្កានុភាពរបស់សម្ព័ន្ធក្រុមហ៊ុនក្នុងតំបន់អាស៊ីអាគ្នេយ៍។ បច្ចុប្បន្ន Misubishi Motors កំពុងស្វែងរកទីតាំងសមស្របដើម្បីសាងសងរោងចក្រផលិតរថយន្តទី២នៅ វៀតណាម ដោយផ្តល់ការវិនិយោគក្នុងកម្រិត ២៥០លានដុល្លារ ហើយគ្រោងនឹង ផលិតរថយន្តបានពី៣ដល់៥ម៉ឺនគ្រឿងក្នុងមួយឆ្នាំ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ