ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue ទទួលជួបជាមួយឯកអគ្គរដ្ឋទូត EU ប្រចាំនៅវៀតណាម
|
ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue ទទួលជួបជាមួយឯកអគ្គរដ្ឋទូត EU ប្រចាំនៅវៀតណាម |
(VOVworld)-នារសៀលថ្ងៃទី៣០វិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល ឧបនាយករដ្ឋមន្ត្រី
លោក Vuong Dinh Hue បានអញ្ជើញទទួលជួបជាមួយលោក Bruno Angelet ប្រធាន
ក្រុមបេសកកម្មសហភាពអឺរ៉ុប(EU)ប្រចាំនៅវៀតណាម។នៅក្នុងជំនួបនេះ លោក
Vuong Dinh Hue បានអះអាងថា បក្សនិងរដ្ឋវៀតណាមមានគោលនយោបាយមុនក៏
ដូចជាក្រោយអំពីការធ្វើសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិ។ លោក Vuong Dinh Hue
បានគូសបញ្ជាក់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងសហភាពអឺរ៉ុបជាមួយវៀត
ណាមមានស្តង់ដាខ្ពស់ ពាក់ព័ន្ធនឹងបញ្ហាជាច្រើន ដូច្នេះវៀតណាមបាននិងកំពុង
សកម្មត្រៀមរៀបចំឲ្យការប្រតិបត្តិនិងអនុម័តលើកិច្ចព្រមព្រៀងនេះ។ ក្នុងឱកាសនេះ
ដែរ លោក Vuong Dinh Hue មានបំណងថា ឯកអគ្គរដ្ឋទូត Bruno Angelet នឹងដើរតួនាទី
ជាស្ពាន សំខាន់ ជួយវៀតណាមជម្រុញការចុះហត្ថលេខា អនុម័ត និងប្រតិបត្តិនូវកិច្ច
ព្រមព្រៀង ពាណិជ្ជកម្មសេរីវៀតណាម-សហភាពអឺរ៉ុប (EVFTA) សំដៅនាំមកនូវផល
ប្រយោជន៍ សម្រាប់ភាគីទាំងពីរ។
រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូត EU ប្រចាំនៅវៀតណាមបានឲ្យដឹងថា EU នឹងអនុម័តលើ
សំណើររបស់វៀតណាមស្តីពីដំណើរការផ្គតផ្គងការជួយឧបត្ថម្ភបច្ចេកទេសសមស្រប។
ទន្ទឹមជាមួយគ្នានោះ EU នឹងខិតខំប្រឹងប្រែងដើម្បីជួយវៀតណាមឈានដល់ការចុះ
ហត្ថលេខាលើកិច្ចព្រមព្រៀង EVFTA ជាផ្លូវការផងដែរ៕