ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue ប្រគល់ពានរង្វាន់និងបំផុសការប្រឡងសារព័ត៌មានស្តីពីការងារកាត់បន្ថ
(VOVWORLD) -ពិធីប្រគល់ពានរង្វាន់នៃការប្រឡងវណ្ណកម្មសារព័ត៌មានស្តីពីការងារកាត់បន្ថយភាព ក្រីក្រដំណាក់កាល២០១៦-២០២០ លើកទី១ឆ្នាំ២០១៧ បានរៀបចំឡើងនារសៀលថ្ងៃ ទី១២តុលានៅទីក្រុងហាណូយ។
លោក Vuong Dinh Hue ថ្លែងមតិក្នុងពិធី |
នៅក្នុងពិធីនេះ លោក Vuong Dinh Hue បានបំផុស ផ្ទាល់ការប្រ ឡងសារព័ត៌មាន ស្តីពីការងារកាត់បន្ថយភាពក្រីក្រឆ្នាំ២០១៨។ លោក ឧបនាយករដ្ឋមន្ត្រីបានចាត់ទុកថា ការប្រឡងនេះ បានរួមចំណែកលើកកំពស់មនសិការ ការទទួលសុខត្រូវរបស់ប្រជាជន និងរដ្ឋអំណាច អង្គ ការមហាជនក្នុងការអនុវត្តរាល់ គោលនយោបាយ កម្មវិធីកាត់បន្ថយភាពក្រីក្រ ជាពិសេស ចលនាការចូលរួមរបស់ សហគមន៍ទាំងមូល ក្នុងនោះមានជនក្រីក្រសំដៅបំផុសមនសិការពឹងផ្អែកលើខ្លួនឯង រួចផុតពីភាពក្រីក្រ។ លោកអញ្ជើញផ្តល់អនុសាសន៍ថា៖
“ខ្ញុំមានបំណងថា អ្នកយកព័ត៌មានដែលឆ្លងកាត់ស្ថានភាពជាក់ស្តែងរួមហើយ គប្បីផ្តោតការយកចិត្តទុកដាក់ផ្តល់ជីវភាពរស់នៅរបស់ប្រជាជនឲ្យបានច្រើនថែមទៀត។ តាមនោះ នាំភាពជាក់ស្តែងនៃជីវ ភាពយ៉ាងរស់រវើកនោះ ចូលក្នុងវណ្ណកម្មសារព័ត៌ មាន។ ម្យ៉ាងវិញទៀត យើងនឹងផ្សព្វផ្សាយអំពីគោលនយោបាយរបស់បក្ស ច្បាប់របស់ រដ្ឋផងដែរ។ហើយពីការឆ្លុះបញ្ចាំងរបស់ប្រជាជននោះ យើងនឹងផ្ទេប្តូរពីការជួយឧបត្ថម្ភ ផ្ទាល់សម្រាប់ជនក្រីក្រទៅជាការជួយឧបត្ថម្ភវិជ្ជាជីវៈវិញ”។
បានបំផុសចាប់ពីថ្ងៃទី៥មករាឆ្នាំ២០១៧ដល់ថ្ងៃទី១០កញ្ញាឆ្នាំ ២០១៧ គណៈចាត់ តាំងបានជ្រើសវណ្ណកម្មចំនួន៨៤ចូលក្នុងវគ្គចុងក្រោយនិងប្រគល់ពានរង្វាន់ចំនួន២៤ សម្រាប់វិស័យចំនួន៥ដែរ។ ក្នុងនោះ ក្រុមអ្នកនិពន្ធនៃកាណាល់វប្បធម៌ ជីវភាពរស់ នៅនិងអប់រំ (VOV2) នៃវិទ្យុសម្លេងវៀតណាមទទួលបានពានរង្វាន់លេខ A នៃវិស័យ ផ្សាយសម្លេង៕