ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue អញ្ជើញទទួលជួបជាមួយអនុប្រធាន គណៈកម្មាធិការពាណិជ្ជកម្ម EP
(VOVWORLD) -ពិធីទទួលជួបជាមួយអនុប្រធានគណៈកម្មាធិការពាណិជ្ជកម្ម EP លោក Jan Zahradil បានប្រព្រឹត្តទៅនារសៀលថ្ងៃទី៥ធ្នូនៅទីក្រុងហាណូយ។
ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue អញ្ជើញទទួលជួបជាមួយអនុប្រធាន គណៈកម្មាធិការពាណិជ្ជកម្ម EP លោក Jan Zahradil |
នៅទីនេះ លោក Jan Zahradil បានឲ្យដឹងថា ក្រុមសមាជិកសភាមិត្តភាពជាមួយវៀតណាម នៅសភាអឺរ៉ុប (EP) នឹងដើរតួនាទីសំខាន់ក្នុងការជម្រុញឲ្យ EP អនុម័តលើកិច្ច ព្រមព្រៀងពាណិជ្ជកម្មសេរីរវាងសហ ភាពអឺរ៉ុប (EU) និងវៀតណាម (EVFTA) នា ឆ្នាំ២០១៨ខាងមុខ។
ឯកភាពជាមូយលោក Jan Zahradil ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue បានឲ្យដឹងថា ក្រសួងស្ថាប័ននានារបស់វៀតណាម កំពុងសកម្មពិនិត្យឡើង វិញ នូវសេចក្តីព្រាងនៃកិច្ចព្រមព្រៀង EVFTA និងកិច្ចព្រមព្រៀងគាំពារពាណិជ្ជ កម្ម (IPA) និងផ្តល់មតិជូន EU យ៉ាងឆាប់បំផុត។ លោក Vuong Dinh Hue ក៏ បានសង្កត់ធ្ងន់នូវតួនាទីសំខាន់របស់គណៈ កម្មាធិការពាណិជ្ជកម្មអន្តរជាតិ សម្រាប់ដំណើការសហប្រតិបត្តិការសេដ្ឋ កិច្ចពាណិជ្ជកម្មរវាងភាគីទាំងពីរ ព្រម ទាំងសង្កត់ធ្ងន់ថា រាល់កិច្ចព្រមព្រៀងដែលវៀតណាមនិង EU ទទួលបាននោះ គឺត្រូវបានគោរពជានិច្ច៕