ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue អញ្ជើញទៅបំពេញទស្សនកិច្ចនៅព័រទុយហ្គាល់
(VOVWORLD) -ចាប់ផ្តើមដំណើរទស្សនកិច្ចនៅព័រទុយហ្គាល់នោះ នាថ្ងៃទី២៦ខែមករា ឧបនាយករដ្ឋ មន្ត្រីវៀតណាម លោក Vuong Dinh Hue បានអញ្ជើញជួបសម្តែងការគួរសមប្រធានរដ្ឋ សភា លោក Eduardo Rodrigues និងជួបពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងការងារ សមូ ហភាពនិងសុខុមាលភាពសង្គម Jose’ António Vieira Da Silva។
ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue អញ្ជើញទទួលជួបជាមួយប្រធានរដ្ឋសភាព័រទុយហ្គាល់ លោក Eduardo Ferro Rodrigues (រូបថតៈ VOV) |
នៅក្នុងបណ្តាជំនួបនេះ ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue បានអះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់លើទំនាក់ទំនង សហប្រតិបត្តិការជាមួយព័រទុយហ្គាល់។ ដំណើរទស្សនកិច្ចលើកនេះ មានវត្តមានរបស់សម្ព័ន្ធក្រុមហ៊ុនសេដ្ឋកិច្ចជួរមុខរបស់វៀតណាមជាច្រើននោះ គឺសំដៅជម្រុញថែមទៀត ទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជ កម្មជាមួយព័រទុយហ្គាល់។ លោកឧបនាយករដ្ឋមន្ត្រីវៀតណាមបានស្នើឲ្យព័រទុយហ្គាល់ពង្រីកនូវតួនាទីជាសមាជិក EU ដើម្បីជម្រុញកិច្ច សហប្រតិបត្តិការពាណិជ្ជកម្មនិងការតភ្ជាប់រវាងអង្គការចំនួនពីរក្នុងតំបន់គឺអាស៊ាននិងEU ជាពិសេស ជម្រុញឲ្យ EU ចុះហត្ថលេខាយ៉ាងឆាប់ៗលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-EU (EVFTA) ផង ដែរ៕