ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hueអញ្ជើញចូលរួមពិធីបើកឲ្យដំណើរការសំណងសំខាន់ៗមួយចំនួននៅខេត្ត Nghe An

ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hueអញ្ជើញចូលរួមពិធីបើកឲ្យដំណើរការសំណងសំខាន់ៗមួយចំនួននៅខេត្ត Nghe An - ảnh 1
ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue អញ្ជើញចូលរួមពិធីបើកឲ្យដំណើរការសំណងសំខាន់ៗមួយចំនួននៅខេត្ត Nghe An (រូបថតៈbaonghean.vn )

(VOVworld)-នាព្រឹកថ្ងៃទី៣កញ្ញានៅខេត្ត Nghe An បានរៀបចំពិធីបើកឲ្យដំណើរការ
សំណង់សំខាន់ៗមួយចំនួនរួមមាន ខ្សែផ្លូវតភ្ចាប់ផ្លូវជាតិលេខ 1A នៅស្រុក Nghia Dan
 ទីរួមខេត្ត Thai Hoa (ផ្លូវជាតិលេខ៤៨)ដែលមានប្រវែង២៩គីឡូម៉ែត្រ ដោយទុនវិនិ
យោគសរុបឡើងទៅ ៨៦០ពាល់លានដុង។​នេះជាខ្សែផ្លូវសំខាន់សម្រាប់តភ្ជាប់ទីរួម
ខេត្ត Hoang Mai ជាមួយស្រុក Quynh Luu , Nghia Dan និងស្រុកមួយចំនួននៅភាគ
 ភាគពាយព្យរបស់ខេត្ត Nghe An។ ផ្លូវនេះត្រូវបានបើកឲ្យដំណើរការបានរួមចំណែក
 បង្រួញគំលាតរវាងតំបន់នានា ផ្សាភ្ជាប់ផលិតកម្ម ផ្លាស់ប្តូរផលិតកម្ម ជួបប្រាស្រ័យ
 សេដ្ឋកិច្ច វប្បធម៌ សង្គម សម្រាប់ប្រជាជននៅតំបន់ ភាគពាយព្យរបស់ខេត្ត Nghe An
 និងភាគខាងត្បូងរបស់ខេត្ត Thanh Hoa។ អញ្ជើញថ្លែងមតិក្នុងពីធីបើក ឧបនាយករដ្ឋ
មន្ត្រីរដ្ឋាភិបាលវៀតណាម លោក Vuong Dinh Hue បានវាយតម្លៃខ្ពស់ចំពោះរាល់ការ
 ខិតខំប្រឹងប្រែងរបស់ក្រសួងស្ថាប័នគ្រប់ជាន់ថ្នាក់នៃខេត្ត Nghe An បានសម្រេចជា
ស្ថាពរនូវសំណង់សំខាន់ៗនិងដាក់ឲ្យដំណើរការក្នុងឱកាសនេះដែរ។​លោក Vuong
Dinh Hue បានស្នើឲ្យរដ្ឋអំណាចខេត្ត Nghe An គប្បីបង្កលក្ខណៈងាយស្រួលសម្រាប់
ក្រុមហ៊ុននានាអភិវឌ្ឍន៍ការតភ្ជាន់តំបន់វត្ថុធាតុដើម បង្កើតការងារធ្វើជូនប្រជាជន រួម
 ចំណែកចូលក្នុងការអភិវឌ្ឍន៍របស់ខេត្ត Nghe An ភាគខាងលិច និយាយដោយឡែក
និងខេត្ត Nghe An ទាំងមូលនិយាយរួម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ