ឧបនាយករដ្ឋមន្ត្រីកម្ពុជាសម្តេចពិជ័យសេនា ទៀ បាញ់អញ្ជើញទៅទស្សនាទីកន្លែងមួយចំនួននៅខេត្ត Binh Phuoc
(VOVWORLD) -នាថ្ងៃទី២០មិថុនា ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា សម្តេចពិជ័យសេនា ទៀ បាញ់ បានអញ្ជើញទៅទស្សនាទីកន្លែងប្រវត្តិសាស្ត្រមួយចំនួននៅភូមិ ភាគស្រុក Loc Ninh ខេត្ត Binh Phuoc។
សម្តេច ពិជ័យសេនា ទៀ បាញ់ អញ្ជើញថ្លែងមតិក្នុងពិធី |
លោកអញ្ជើញជួបសំណេះសំណាលជាមួយប្រជាជននៅឃុំ Loc Tan និង Loc Thanh ស្រុក Loc Ninh ក្នុងឱកាសរំលឹកខួបលើកទី៤១ ទិវាចងចាំនៃ “ដំណើរឆ្ពោះទៅកាន់ការផ្តួលរលំរបបប្រ ល័យពូជសាសន៍ប៉ុលពត”។ ក្នុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូបានទៅទស្សនាទីតាំងដែលទាក់ទងនឹងដំណើរការតស៊ូរបស់នាយករដ្ឋមន្ត្រីសម្តេចហ៊ុន សែន មុននេះ៤១ឆ្នាំ ពោលគឺកន្លែងសម្តេចលាក់ទុកអាវុធ កន្លែងដែលសម្តេចជួបជនវៀតណាមដំបូងដែលបានជូនសម្តេចទៅជួបសេនាជននិងកន្លែងសម្តេចពិសារពេលបាយដំបូងលើទឹកដីវៀតណាម។
អញ្ជើញសំណេះសំណាលជាមួយប្រជាជនឃំ Loc Tan និង Loc Thanh សម្តេច ពិជ័យសេនា ទៀ បាញ់បានអះអាងថា ការជួយទំនុកបម្រុងដ៏ស្មោះសរអស់ពីចិត្តរបស់ប្រជាជនវៀតណាមនាគ្រា សង្គ្រាមនោះ បានចូលរួមចំណែកជួយកម្ពុជាដណ្តើមបានជ័យជម្នះ នាំមកនូវសន្តិភាពជូនជាតិមាតុភូមិកម្ពុជាដូចពេលបច្ចុប្បន្ន។
មុននឹងទៅទស្សនាទីតាំងប្រវត្តិសាស្ត្រតាមបណ្តោយព្រំដែនភាគីកម្ពុជា សម្តេច ទៀ បាញ់បានអញ្ជើញជួបសំណេះសំណាលជាមួយនាយទាហាន មន្ត្រី និងប្រជាជននៃប្រទេសទាំងពីរ វៀត ណាម-កម្ពុជាផងដែរ៕