ឧបនាយករដ្ឋមន្ត្រីជួបសន្ទនាគណៈប្រតិភូជនមានគុណូបការៈខេត្ត Vinh Long។

ឧបនាយករដ្ឋមន្ត្រីជួបសន្ទនាគណៈប្រតិភូជនមានគុណូបការៈខេត្ត Vinh Long។ - ảnh 1
ឧបនាយករដ្ឋមន្ត្រីជួបសន្ទនាគណៈប្រតិភូជនមានគុណូបការៈខេត្ត Vinh Long


       VOV-នារសៀលថ្ងៃទី៥កញ្ញានៅខុទ្ទកាល័យរដ្ឋាភិបាល ឧបនាយករដ្ឋមន្ត្រី
​វៀតណាម Vu Van Ninh បានទទួលជួបសន្ទនាគណៈប្រតិភូជាអ្នកបដិវត្ត​ជើង​
ចាស់​យុទ្ធជនពិការយុទ្ធជនជំងឺជនមានគុណូបការៈវីរអ្នកម្ដាយខេត្ត Vinh Long
ក្នុង​ឱកាសគណៈប្រតិភូមកទស្សនារដ្ឋធានីហាណូយ។ ឧបនាយករដ្ឋមន្ត្រី
Vu Van Ninh បានអះអាងថាបក្សរដ្ឋជានិច្ចកាលដឹងគុណរបស់បណ្ដាវីរជនពលី
វីរអ្នកម្ដាយ យុទ្ធជនពិការជំងឺជនមានគុណូបការៈក្នុងបុព្វហេតុតស៊ូរំដោះ ប្រជាជាតិនិងកសាងប្រទេសជាតិ។ បក្សនិងរដ្ឋជានិច្ចកាលយកចិត្តទុកដាក់និង
ធ្វើអស់ពីកំលាំងកាយ​ចិត្តដើម្បីលើកកំពស់ជីវភាពរស់នៅខាងសម្ភារៈនិងស្មារតី
របស់គ្រួសារគោល​នយោបាយ ជនមានគុណូបការៈចំពោះបដិវត្តក្នុងទូទាំង
ប្រទេសនិយាយរួមនិង​នៅ​ខេត្ត Vinh Long និយាយដោយឡែក។ ឧបនាយក
រដ្ឋមន្ត្រី Vu Van Ninh មាន​គោល​បំណងថាបណ្ដាដំណាងជនមានគុណូបការៈ
ខេត្ត Vinh long បន្តពង្រីក​ប្រពៃណីបដិវត្តរបស់ស្រុកកំណើត អប់រំជំនាន់វ័យក្មេង
សកម្មធ្វើពលកម្ម​រៀនសូត្ររួមចំណែកកសាងស្រុកកំណើតប្រទេសជាតិកាន់តែ សម្បូររុងរឿងពីមួយថ្ងៃទៅមួយថ្ងៃ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ