ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាមជួបសន្ទនាជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនេប៉ាល
|
ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាមជួបសន្ទនាជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនេប៉ាល |
(VOV)_នាថ្ងៃទី៩មិនា នៅទីក្រុងហាណូយឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោកPham Binh Minh បានជួបសន្ទនាជាមួយរដ្ឋមន្ត្រីក្រសួងពា
ណិជ្ជកម្មនេប៉ាល់ លោក Romi Gauchan Thakali មកសម្ដែងការគួរសម ក្នុងឱកាស
មកវៀតណាមចូលរួមសន្និសីទជាន់ខ្ពស់អង្គការសហប្រជាជាតិតំបន់ អាស៊ី-អឺរ៉ុប ស្ដី
អំពីការបង្កលក្ខណះងាយស្រួលក្នុងការដឹកជញ្ជូនឆ្លងកាត់ ពាណិជ្ជកម្ម និងអនុវត្តរបៀបវារះ ២០៣០ ដើម្បីអភិវឌ្ឍន៍ចីរភាព (ចាប់ពីថ្ងៃទី៧ដល់ថ្ងៃទី៩មិនាឆ្នាំ២០១៧
នៅទីក្រុងហាណូយ)។ នៅក្នុងជំនួបនេះ លោក Pham Binh Minh បានស្នើអោយភា
គីទាំងពីរត្រូវជំរុញថែមទៀតកិច្ចសហប្រតិបត្តិការក្នុងវិស័យដែលភាគីទាំងពីរមាន
សក្ដានុភាព។ឧបនាយករដ្ឋមន្ត្រីក៏បានស្នើអោយនេប៉ាល់បង្កលក្ខណះងាយស្រួលសំ
រាប់សហគ្រាសវៀតណាម ស្វែងរកឱកាសវិនិយោគនៅនេប៉ាល់ ក្នុងវិស័យថាមពល
ហេដ្ឋារចនាសម្ព័ន្ធ និងទូរគមនាគមន៍។
រីឯ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនេប៉ាល់ លោក Romi Gauchan Thakali បាន
អោយដឹងថា៖នេប៉ាល គោរពនិងមានគោលបំណងជំរុញទំនាក់ទំនងមិត្តភាពជា
មួយវៀតណាម ហើយមានគោលបំណងថា៖ភាគីទាំងពីរសកម្មផ្លាស់ប្តូរគណៈប្រតិភូ
គ្រប់ជាន់ថ្នាក់ ចែករំលែកបទពិសោធន៍ និងជំរុញកិច្ចសហប្រតិបត្តិការនានា៕