|
ឧបនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្របែលហ្ស៊ីកមកបំពេញទស្សនកិច្ចវៀតណាម (nguyentandung.org) |
Vovworld-នារសៀលថ្ងៃទី២០មករានៅទីក្រុងហាណូយក្នុងពិធីទទួលជួប
សន្ទនាជាមួយឧបនាយករដ្ឋមន្ត្រីព្រះរាជាណាចក្របែលហ្ស៊ីកលោក Johan Vande
Lanotte ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម នាយករដ្ឋមន្ត្រីវៀតណាម
លោក Nguyen Tan Dung បានសង្កត់ធ្ងន់ថា ឆ្នាំនេះវៀតណាមនិងបែលហ្ស៊ីករំលឹក
ខួបលើកទី៤០នៃទិវាបង្កើតទំនាក់ទំនងការទូត នេះជារបត់សំខាន់ក្នុងទំនាក់ទំនង
រវាងប្រទេសទាំងពីរ។ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានអះអាងថា រដ្ឋាភិបាល
វៀតណាមនឹងបង្កលក្ខណៈងាយស្រួលដើម្បីវិនិយោគិនបែលហ្ស៊ីកទទួលបាន
ជោគជ័យនៅវៀតណាម ក៏ដូចជាបង្កើនតំលៃពាណិជ្ជកម្មទ្វេភាគី។ នាយករដ្ឋមន្ត្រី
បានស្នើរបែលហ្ស៊ីកគាំទ្រនិងជំរុញបញ្ចប់ការចរចារលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម
សេរីរវាងវៀតណាមជាមួយសហភាពអឺរ៉ុបដូចជាទទួលស្គាល់ខឿនសេដ្ឋកិច្ចទីផ្សារ
របស់វៀតណាមយ៉ាងចាប់រហ័ស៕