ឧបនាយករដ្ឋមន្ត្រីបានទទួលជួបអគ្គលេខាធិការរងអ.ស.ប

ឧបនាយករដ្ឋមន្ត្រីបានទទួលជួបអគ្គលេខាធិការរងអ.ស.ប - ảnh 1
ឧបនាយករដ្ឋមន្ត្រីបានទទួលជួបអគ្គលេខាធិការរងអ.ស.ប។


        VOV-នារសៀលថ្ងៃទី៤ធ្នូឧបនាយករដ្ឋមន្ត្រីវៀតណាម Nguyen Xuan
Phuc បានទទួលជួបសន្ទនាជាមួយលោក Yury Fedotov អគ្គលេខាធិការរង
អ.ស.ប អគ្គនាយកស្ថាប័នអ.ស.បប្រចាំនៅវៀណា-អូស្ទ្រីសនិងជានាយក
គ្រប់គ្រង​ស្ថាប័ន​បង្កាប្រឆាំងគ្រឿងញៀននិងបទល្មើសរបស់អ.ស.បដែលកំពុង
បំពេញទស្សនកិច្ចការងារនៅវៀតណាម។​នោទីនេះឧបនាយករដ្ឋមន្ត្រី Nguyen
Xuan Phuc បាន​ស្នើរបណ្ដាស្ថាប័នរបស់អ.ស.បបន្តសហការជាមួយរដ្ឋាភិបាល
ក្រសួងស្ថាប័ន​របស់វៀតណាមអនុវត្តដ៏ជោគជ័យផែនការរួមដំណាក់កាល
២០១២-២០១៦និង​បណ្ដាកម្មវិធីជាតិក្នុងវិស័យសហប្រតិបត្តិការនីមួយៗ។
អគ្គលេខាធិការរងអ.ស.ប Yury Fedotov បានសង្កត់ធ្ងន់ថា ទោះបីជាប្រទេស
កំពុងអភិវឌ្ឍន៍ជាមួយ​ប្រភព​កំលាំងមានកំរិតប៉ុន្តែវៀតណាមបានមានការ
រួមវិភាគទានជាច្រើនឲ្យភារកិច្ចបង្កាប្រឆាំងបទល្មើសដោយវិធានការសកម្ម
ក្នុងប្រទេសដើរទន្ទឹមនឹងកិច្ចសហប្រតិបត្តិការអន្តរជាតិនិងដំបន់។ អគ្គលេខាធិការរងអ.ស.បបានសន្យាបន្តជួយឧបត្ថម្ភនិង​សហប្រតិបត្តិកា រជាមួយវៀតណាមក្នុងបុព្វហេតុតស៊ូបង្កាប្រឆាំងបទល្មើសនិងគ្រឿងញៀន៕

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ